Sohee សមាជិក​ក្រុម ALICE ប្រកាស​ពី​គម្រោង​រៀប​ការ និង​ចូល​និវត្តន៍​ពី​វិស័យ​សិល្បៈ

Vachana-Website3-Entertainments-LUMEN-Ad-1

កាលពីថ្ងៃទី 26 ខែមេសា សារព័ត៌មានមួយបានចុះផ្សាយថា Sohee កំពុងរៀបការជាមួយមិត្តប្រុសរបស់នាង ដែលជាអ្នកជំនួញម្នាក់ មានអាយុច្រើនជាងពនាង 15 ឆ្នាំ ។

បន្ថែមពីនេះ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ពួកគេមានគម្រោងចុះបញ្ជីអាពាហ៍ពិពាហ៍នៅខែក្រោយ និងរៀបចំពិធីមង្គលការតូចមួយជាមួយគ្រួសារ និងមិត្តភក្តិស្និទ្ធស្នាលនៅក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ អ្នកតំណាងក្រុមហ៊ុន IOK Company របស់ Sohee ក៏បានបញ្ជាក់ថា កិច្ចសន្យាផ្តាច់មុខរបស់ Sohee ជាមួយក្រុមហ៊ុន IOK នឹងផុតកំណត់នៅក្នុងខែឧសភានេះ ហើយនាងគ្រោងនឹងចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តភ្លាមៗនៅពេលនាងរៀបការរួច”។

គួរបញ្ជាក់ផងដែរថា ក្នុង ​ឆ្នាំ 2023 Sohee ក៏បានចូលរួមសកម្មភាព​សម្តែង​ក្នុង​រឿង “Duty After School” និង ជាសមាជិកក្រុម ALICE ក្នុងឆ្នាំ 2017។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង