ទិចនិច 6 យ៉ាងដែលជួយឲ្យកូនៗរបស់អ្នកមានភាពក្លាហានជាងមុន

Vachana-Website-Entertainments-Ad-2-4

ភាពក្លាហាន និង ទំនុកចិត្តលើខ្លួនឯងគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងជីវិតរបស់កុមារគ្រប់រូប។ លើសពីនេះ វាក៏ចំណុចពីរយ៉ាងនេះ សុទ្ធសឹងតែជួយជំរុញឲ្យកុមារហ៊ាន​សាកល្បង​អ្វី​ដែល​ថ្មី ប្រឈម​មុខ​នឹង​ឧបសគ្គ និងតស៊ូ​ជំនះ​ឧបសគ្គបាន។  ប៉ុន្តែ អ្វីដែលសំខាន់នោះ ទំនុកចិត្តមិនតែងតែកើតឡើងដោយធម្មជាតិចំពោះកុមារនោះទេ ដូច្នេះហើយ ប៉ាម៉ាក់គ្រប់រូបអាចប្រើប្រាស់នូវគន្លឹះទាំងនេះ ដើម្បីជួយជំរុញបន្ថែមទៅដល់កូនៗរបស់ខ្លួន  ៖

១. លើកទឹកចិត្តពួកគេឱ្យសាកល្បងអ្វីដែលថ្មី

មធ្យោបាយដ៏ល្អបំផុតមួយដើម្បីជួយកូនរបស់អ្នកបង្កើតទំនុកចិត្ត គឺការរៀនលើកទឹកចិត្តពួកគេឱ្យសាកល្បងអ្វីដែលថ្មី កុំខ្លាចក្នុងការអនុញ្ញាតឱ្យពួកគេដើរចេញពីតំបន់ផាសុកភាពរបស់ពួកគេ ហើយស្វែងរកសកម្មភាព និងបទពិសោធន៍ថ្មីៗ។ ដូច្នេះ ការលើកទឹកចិត្តគឺជាការជួយនាំផ្លូវឲ្យកុមារមានភាពក្លាហាន និង រឹងមាំជាងមុន។

២. បំផុសគំនិតឲ្យពួកគេមានគោលដៅច្បាស់លាស់មួយ

ការកំណត់គោលដៅ គឺជាវិធីដ៏ល្អមួយក្នុងការបង្កើនទំនុកចិត្ត ប៉ុន្តែវាចាំបាច់ណាស់ក្នុងការជួយណែនាំឲ្យពួកគេមានគោលដៅមួយដែលល្អ ហើយធ្វើឱ្យប្រាកដថាគោលដៅទាំងនោះគឺជាក្តីស្រមៃរបស់ពួកគេមិនមែនជាតម្រូវការរបស់ឪពុកម្តាយ។  ម្យ៉ាងទៀតនៅពេលដែលកូនអ្នកដើរតាមអ្វីដែលគេចង់ធ្វើនោះ អ្នកប្រាកដជាងាយស្រួលឲ្យកូនរបស់អ្ន ជម្នះនូវឧបសគ្គសម្រាប់គោលដៅរបស់ពួកគេ។

៣. បង្រៀនឲ្យពួកគេពេញចិត្តចំពោះចំណុចជោគជ័យតិចតួច

ពិតណាស់កុមារត្រូវការភាពផ្អែមល្អែម និង ការសរសើរពីឪពុកម្តាយ ដូចនេះហើយ នៅពេលកូនរបស់អ្នកសម្រេចបាននូវភាពជោគជ័យណាមួយ មិនថាតូចមិនថាធំអ្នកគួរតែបង្រៀនឲ្យពួកគេចេះពេញចិត្ត និង រីករាយចំពោះលទ្ធផលទាំងនោះ ទើបធ្វើឲ្យពួកគេកាន់តែមានភាពក្លាហាន ព្រមទាំងជួយឱ្យពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង  និងបង្កើនទំនុកចិត្តរបស់កុមារជាងមុនផងដែរ។

៤. ជួយឲ្យពួកគេហ៊ានទទួលស្គាល់ភាពបរាជ័យ

អារម្មណ៍ និង ការគិតរបស់កុមារអាចនឹងឆាប់បាក់ទឹកចិត្ត ដូច្នេះក្នុងនាមជាឪពុកម្តាយ អ្នកគួរតែរៀនលើកទឹកចិត្តឲ្យទទួលយកភាពបរាជ័យ ដោយលើកហេតុផលក៏ដូចជាពន្យល់ថា គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យនោះទេ ទោះបរាជ័យប៉ុន្តែកូនបានសាកល្បងហើយ។ ការនិយាយបែបនេះពួកគេនឹងជួយឲ្យពួកគេមិនបាត់បង់ទំនុកចិត្ត និងមានភាពក្លាហានដើម្បីប្រឹងប្រែងបន្តទៅមុខទៀត។

៥. ព្យាយាមឲ្យពួកគេគិតវិជ្ជមានសម្រាប់ខ្លួនឯង

មធ្យោបាយដ៏ល្អបំផុតមួយដើម្បីជួយកូនរបស់អ្នកបង្កើតទំនុកចិត្ត និងភាពរឹងមាំនោះគឺ  ជួយពួកគេទទួលស្គាល់ខ្លួនឯងដោយភាពវិជ្ជមាន ចំណុចនេះ​ទាក់ទង​នឹង​ការ​បង្រៀន​ពួកគេ​ឱ្យ​ស្រឡាញ់ និង​ទទួល​យក​ខ្លួន​ឯង​ថា​ពួកគេ​ជា​នរណា ជាមួយគុណវិបត្តិ និងគុណសម្បត្តិដែលគេមាន។ អ្វីដែលសំខាន់អ្នកមិនត្រូវប្រៀបពួកគេជាមួយនឹងកុមារដទៃទៀតឡើយ ធ្វើបែបនេះពួកគេនឹងកាន់តែជឿជាក់លើខ្លួនឯង និងសមត្ថភាពរបស់ពួកគេដោយអារម្មណ៍វិជ្ជមាន។

៦. បង្រៀនឲ្យពួកគេក្រោកឈរដោយខ្លួនឯង

ចំណុចនេះពិតជាសំខាន់ណាស់ ត្រូវចាំថាអ្នកមិនអាចនៅចាំហុចដៃឲ្យពួកគេតោងរហូតឡើយ ដូច្នេះហើយត្រូវបង្រៀនពួកគេពីរបៀបដែលក្រោកឈរឡើងសម្រាប់ខ្លួនឯង។ ដូច្នេះ មិនថាជួបឧបសគ្គខ្លាំងបែបណាទេ ក៏កូនរបស់អ្នកនៅតែមានទំនុកចិត្តនឹងក្រោកឈរឡើងវិញដែរ។

សរុបមកវិញការបង្កើនទំនុកចិត្ត ក៏ដូចជាជួយជំរុញឲ្យកុមារកាន់តែក្លាហាន គឺជាចំណុចសំខាន់ណាស់សម្រាប់កូនៗរបស់អ្នក។ ជាមួយគ្នានេះដែរ ឪពុកម្តាយគប្បីជួយជំរុញ និង អនុវត្តនូវវិធីសាស្ត្រខាងលើនេះ ដើម្បីជួយឲ្យពួកគេកាន់តែល្អប្រសើរជាងមុន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង