កាលពីចុងសប្តាហ៍មុននេះ IU បានបញ្ចប់ការប្រគុំតន្ត្រីដ៏ធំរបស់នាងគឺ ‘2024 IU HEREH WORLD TOUR’ នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា “Sangam (Stadium)” ហើយក៏ជាកីឡដ្ឋានធំបំផុតរបស់កូរ៉េផងដែរ។
លើសពីនេះ ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដ៏ល្បីរបស់ទីក្រុងសេអ៊ូល ដែលមានកៅអីអង្គុយចំនួន 66,704 រួមទាំងកៅអី VIP ចំនួន 816 កៅអីសារព័ត៌មានចំនួន 754 និងបន្ទប់ឯកជនចំនួន 75 ទៀត ដែលជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង 5 នៅអាស៊ីថែមទៀតផង។
បន្ថែមពីលើភាពជោគជ័យក្នុងវិស័យ Kpop បច្ចុប្បន្ន IU ត្រូវបានគេទទួលស្គាល់ថាជាអ្នកចម្រៀងស្រីដំបូងគេ និងជា solo artistទី 3 ដែលបានសម្ដែង Concert នៅកន្លែងដ៏ធំនេះបន្ទាប់ពី G-Dragon និង Lim Young Woong ។
មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលនៃការប្រគុំតន្ត្រី IU បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង “Bye Summer”ផងដែរ ជាហេតុនាំឲ្យព្រឹត្តិការណ៍នេះក៏បានទាក់ទាញទស្សនិកជនដែលចូលរួម និង អ្នកនិយមលេងអ៊ីនធើណែតបានអបអរសាទរ IU ដោយបានបន្សល់ទុកនូវសារសរសើរអស់ពីចិត្ត ចំពោះការប្រគំតន្ត្រីដែលមិនអាចបំភ្លេចបានមួយនេះ។
ប្រភព ៖ AllKpop