Taylor Swift និង Travis Kelce គ្រោងនឹងភ្ជាប់ពាក្យនៅរដូវក្តៅនេះ

Vachana-Website1-News-Ad

យោងតាមប្រភព Page Six បាននិយាយថា កំពូលតារាប៉ុប Taylor Swift និង Travis Kelce នឹងមានគម្រោងភ្ជាប់ពាក្យក្នុងពេលឆាប់ៗនេះ។ ក្រោយពីមានពត៏មាននេះ អ្នកតាមដាន និង គាំទ្រធ្វើការសន្និដ្ឋានចំពោះគូស្នេហ៍មួយគូនេះថា ប្រហែលជាពួក​គេ​នឹង​ភ្ជាប់​ពាក្យ​ក្នុងថ្ងៃ Anniversary​​មួយ​ឆ្នាំ​នៅ​ខែ​កក្កដានេះ។

លើសពីនេះ នៅរដូវក្តៅកាលពីឆ្នាំមុន (2023) អ្នកគាំទ្រអាចឃើញអ្នកទាំងពីរបានដើរលេងជាមួយគ្នាជាញឹកញាប់។  បន្ទាប់មកតារាចម្រៀងរូបនេះ និង Kelce ក៏បានបង្ហាញពីទំនាក់ទំនងរបស់នាងដោយការថើប Kelce ជាសាធារណៈអំឡុងពេលការប្រគុំតន្ត្រីរបស់ខ្លួន។ 

ម្យ៉ាងទៀត Kelce បានបង្ហាញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ពួកគេពិតជាបានទាក់ទងគ្នា បន្ទាប់ពីគាត់ខកខានឱកាសជួបនាងនៅឯការប្រគុំតន្ត្រី Kansas City របស់នាង។ ដូច្នេះហើយ ទើបពួកយើងពិភាក្សាអំពីការភ្ជាប់ពាក្យ នៅពេលដែលយើងមានទំនាក់ទំនងកាន់តែល្អហើយ​យើង​មាន​មោទនភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មកផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង