ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា តារារ៉េបដ៏ល្បីទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស លោកវណ្ណដា ទើបតែបានប្រកាសទំនាក់ទំនងស្នេហា រវាងខ្លួន និងមិត្តស្រីដ៏ស្រស់ស្អាត Laurynn កន្លងទៅថ្មីៗនេះ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រ។
ជាមួយគ្នានេះ បន្ទាប់ពីប្រកាសទំនាក់ទំនង គេសង្កេតឃើញថាលោក និងមិត្តស្រីតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មិនថាតាមរយៈរូបថត ឬវីដេអូជាដើម មិនតែប៉ុណ្ណោះមិត្តស្រីរបស់វណ្ណដា ក៏តែងតែបង្ហាញការគាំទ្ររបស់ខ្លួនចំពោះមិត្តប្រុសដូចជា តារារយៈការទៅតាមគាំទ្រវណ្ណដាគ្រប់ទីកន្លែង ធ្វើឲ្យហ្វេនៗនាំគ្នានិយាយលេងសើចថា ទីណាមានវណ្ណដា ទីនោះគឺមាន Laurynn ដែរ។
ហើយតាមរយៈការបង្ហាញភាពផ្អែមល្ហែមនេះ ក៏មានហ្វេនស្រីៗជាច្រើនច្រណែនពីជីវិតស្នេហាពណ៌ផ្កាឈូករបស់ពួកគេទាំង២ និងប្រាថ្នាចង់ក្លាយជាមនុស្សស្រីមានសំណាងដូច Laurynn ផងដែរ។
បញ្ចេញមតិយោបល់