មិនទាន់រៀបការមិនមែនជាបញ្ហា! តារា​សម្ដែង​ហុងកុង Charmaine Sheh សប្បាយ​ចិត្ត​នឹង​ជីវិត​នៅ​លីវ​ក្នុង​វ័យ ៤៩ ឆ្នាំ

Vachana-Website-Nggews-LUMEN-Ad

យោងតាមសារព័ត៌មាន China Press បានដកស្រង់សម្តីរបស់តារាស្រី Charmaine Sheh ដោយនាងបានចែករំលែកជីវិតស្នេហារបស់នាងថា ” ខ្ញុំមិនគិតថា ការមានគ្រួសារ គឺជារឿងចាំបាច់ ឬ ធំដុំឡើយ ព្រោះខ្ញុំកំពុងតែរីករាយ និងរស់​នៅ​ដោយ​មាន​សុភមង្គល ជាមួយជីវិតរបស់ខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ហើយវាក៏ជាជម្រើសរបស់ខ្ញុំសម្រាប់ជីវិតរបស់ខ្ញុំផងដែរ” ។

តារាស្រីរូបនេះ ក៏​បាន​បញ្ជាក់​ផងដែរ នាង​មិន​ប្រញាប់​ប្រញាល់​រៀបការ​ទេ ព្រោះពេលខ្លះការមានគ្រួសារ ក៏ជាបន្ទុកមួយ ​ដែលអាចប៉ះពាល់នឹងការងារប្រសិនបើយើងជ្រើសរើសខុស ឬ គ្រាន់តែយកមកដើម្បីបង្គ្រប់កិច្ច។

គួរបញ្ជាក់ដែរថា Charmaine Sheh ចាប់​ផ្ដើម​អាជីព​ក្នុង​វិស័យខ្សែរភាពយន្ត​កម្សាន្ត​ក្នុង​ឆ្នាំ 1997 ហើយទទួលបានភាពលេចធ្លោជាតារាសម្តែងស្រីក្នុងទូរទស្សន៍ TVB ជាមួយនឹងរឿង “War and Beauty” “Beyond the Realm of Conscience” និង “Forensic Heroes II ” ។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ 2023 តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតក្នុងកម្មវិធី TVB Awards ២០២៣ ថែមទៀតផង។

ជាមួយនឹងភាពជោគជ័យ និង ទទួលបានប្រជាប្រិយភាពខ្លាំងក្លាបែបនេះហើយ ទើបតារាស្រីរូបនេះ សម្រេចចិត្តមិនទាន់ខ្វល់ខ្វាយពីជីវិតស្នេហារបស់ខ្លួន។

ប្រភព ៖ HongKong< outlet Znews

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង