3 យ៉ាងដែលគ្រប់គ្នាស្រឡាញ់ និង 1ដែលស្អប់ ពីរឿង What Comes After Love

Entertainments-LUMEN

ការទស្សនារឿង “What Comes After Love” ផ្តល់នូវអារម្មណ៍អាឡោះអាល័យ ដូចជាការនឹកឃើញដល់ស្នេហាដំបូង ដែលជាហេតុផលដ៏ធំបំផុតក្នុងការមើលរឿងនេះ។ ក្រៅ​ពី​បង្ហាញ​ពី​ការ​នឹករលឹក មាន​រឿង​បី​ទៀត​ដែល​យើង​ចូល​ចិត្ត និង​រឿង​មួយ​ដែល​យើង​មិន​ពេញ​ចិត្ត​បន្តិច​ពី​វគ្គ 1-2 ​​នៃ “What Comes After Love”។

១. ចូលចិត្ត ភាពស្រស់ស្អាតដែលមាននៅក្នុងរឿង

រឿងនេះឆ្លាស់គ្នារវាងសម័យបច្ចុប្បន្ន និងរឿងអតីតកាល ដែលអ្នកទស្សនាបានសិក្សាពីរឿងស្នេហារបស់តួឯកកាលពី5ឆ្នាំមុន និងការជួបជុំគ្នាក្នុងបច្ចុប្បន្ន ជាគូស្នេហ៍ចាស់។ ដើម្បីបង្កើនបទពិសោធន៍នៃការមើល វាជារឿងសំខាន់ក្នុងការបែងចែកឱ្យបានច្បាស់លាស់រវាងបន្ទាត់ពេលវេលា ថាមួយណាជាអតីតកាល និងមួយនាជាបច្ចុប្បន្ន។ ទិដ្ឋភាពដ៏អស្ចារ្យមួយនៃ “What Comes After Love” គឺថា ជំនួសឱ្យការពឹងផ្អែកតែលើអត្ថបទ សាច់រឿងបានប្រើប្រាស់សម្លេង និងរូបភាពនៃភាពស្រស់ស្អាតដើម្បីបង្ហាញពីពេលវេលាវិញ។

ដូចជានៅក្នុងឈុតអតីតកាល គេបានប្រើប្រាស់សម្លេងលឺជាងមុន និងពណ៌ភ្លឺកាន់តែខ្លាំង ដោយមានភាពព្រិលៗបន្តិច ដើម្បីរំលេចអារម្មណ៍នៃការនឹករលឹក យុវវ័យ និងភាពកក់ក្តៅនៃការមានស្នេហា។ ផ្ទុយ​ទៅ​វិញ ទិដ្ឋភាព​នា​ពេល​បច្ចុប្បន្ន​ ​មាន​ភាព​ច្បាស់​លាស់ និង​មាន​ភាព​ក្រៀម​ក្រំ​បន្តិច ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​បាត់​បង់​សុភមង្គល ​ក្រោយ​ការ​បែក​គ្នា។ នេះហើយជាភាពស្រស់ស្អាតនៃរឿងនេះ។

២. ចូលចិត្ត ភាពទាក់ទាញ និងស្និទ្ធស្នាលរបស់តួទាំងពីរ

​ឈុត​ស្និទ្ធស្នាលរបស់ Hong និង Jungo ពិតជាធ្វើបានល្អ តារាទាំងពីរដួងនេះ បង្ហាញពីការសម្តែងដ៏ស៊ីវីល័យ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់ចំពោះគ្នា និងស្នេហាដ៏ជ្រាលជ្រៅ ដែលពួកគេនៅតែដក់ជាប់ក្នុងចិត្ត។ ទោះបីជាគ្មានការសន្ទនាក៏ដោយ តែគ្រាន់តែការសម្លឹងមើល ក្រសែភ្នែក និងទឹកមុខ គឺគ្រប់គ្រាន់ដើម្បីបង្ហាញថាតួអង្គទាំងនោះ នៅតែមានស្នេហាយ៉ាងជ្រាលជ្រៅ។

៣. ចូលចិត្ត តួអង្គរាយរងដែលគួរឱ្យស្រឡាញ់

ថ្វីត្បិតតែ Hong និង Jungo ជួបគ្នាលើកដំបូងនៅតាមផ្លូវចៃដន្យក្នុងទីក្រុងតូក្យូ ប៉ុន្តែពួកគេកាន់តែស្និទ្ធស្នាលពេលកំពុងធ្វើការនៅផ្លូវតែមួយ – Hong នៅក្នុងភោជនីយដ្ឋានរ៉ាមេន ហើយ Jungo នៅក្នុងឡានលក់អាហារដែលចតនៅខាងក្រៅភោជនីយដ្ឋាន។ បុគ្គលិក និង​ម្ចាស់​ហាង​រ៉ាមេន ​មាន​ភាព​រីករាយ​ជា​ខ្លាំង ដោយ​ដើរតួ​ជាមេអណ្តើកដ៏​ធំ​បំផុត​របស់​គូស្នេហ៍មួយគូនេះ។

១. មិនចូលចិត្ត រឿងខ្លីពេក មានតែ 6ភាគ  

រឿង What Comes After Love នេះ មានប្រាំមួយភាគ ដែលតែល្អឥតខ្ចោះសម្រាប់ការមើល នៅរដូវស្លឹកឈើជ្រុះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារភាពស្និទ្ធស្នាល និងការសម្តែងដ៏ល្អរបស់តួគ្រប់គ្នានៅក្នុងរឿង ធ្វើឲ្យអ្នកទស្សនាជាច្រើនមិនចង់លា Hong និង Jungo ឆាប់ៗពេកទេ គ្រប់គ្នាចង់ឃើញតួទាំងពីរសម្តែងឲ្យបានយូរជាងនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង