Jimin សមាជិកក្រុម BTS បានបង្ហាញស្មារតីសប្បុរសធម៌របស់ខ្លួនម្តងទៀតតាមរយៈការបរិច្ចាគទឹកប្រាក់ 100 លានវ៉ុន ប្រហែល (72,647.24 ដុល្លារអាមេរិក) ធ្វើជាអាហារូបករណ៍ដល់ការិយាល័យអប់រំ Gyeongnam ។
ទង្វើនៃភាពសប្បុរសនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តរបស់ Jimin ក្នុងការគាំទ្រការអប់រំ និងការផ្តល់ឱកាសដល់សិស្សដែលខ្វះខាត។
ជាមួយគ្នានេះដែរ មន្ត្រីការិយាល័យអប់រំខេត្ត ក៏បានបញ្ជាក់ពីការបរិច្ចាគនេះ កាលពីថ្ងៃទី ៣០ ខែឧសភា ដោយលើកពីទឹកចិត្តស្មោះត្រង់របស់ Jimin នៅពីក្រោយការបរិច្ចាគទឹកប្រាក់នេះ។
ទន្ទឹមនឹងនេះ ការរួមចំណែកបរិច្ចាគរបស់តារាប្រុសរូបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំបំផុត ជាពិសេសដល់សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ឬ ខ្វះខាត នៅក្នុងខេត្ត Gyeongnam តាមរយៈមូលនិធិអប់រំ Future Education Foundation ដែលត្រូវបានគាំទ្រដោយការិយាល័យអប់រំខេត្ត Gyeongnam។
បន្ថែមពីនេះទៀត ទង្វើសប្បុរសធម៌របស់ Jimin ធ្វើឱ្យអ្នកគាំទ្រសរសើរថា មិនត្រឹមតែជោគជ័យក្នុងពិភពតន្ត្រី ថែមទាំងមានទឹកចិត្តសប្បុរសថែមទៀត។
ប្រភព ៖ KpopStarz.