Min Hee Jin ស្រស់ទឹកភ្នែកសារជាថ្មី ក្នុង​សន្និសីទ​សារព័ត៌មាន​លើក​ទី​ពីរ​

News-LUMEN

នៅថ្ងៃទី 31 ខែឧសភា Min Hee Jin បានធ្វើសន្និសីទសារព័ត៌មានម្តងទៀត ដែលនេះ​ជា​ជំនួប​លើក​ទី​ពីរ​របស់​នាយក​ប្រតិបត្តិ ADOR ជាមួយ​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​ដំបូង​ដែលបាន​ផ្ទុះ​ឡើង។

នៅ​ថ្ងៃ​នេះ Min Hee Jin បាន​ចាប់​ផ្តើម​សន្និសីទ​កាសែត​ទាំង​ស្រក់​ទឹក​ភ្នែក។ នាយកប្រតិបត្តិ ADOR មានអារម្មណ៍រំជួលចិត្ត នៅពេលដែលនាងថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង ហើយមានសារពិសេសសម្រាប់អ្នកគាំទ្ររបស់ NewJeans ផងដែរ។

“ចំពោះមនុស្សទាំងអស់ដែលបានគាំទ្រខ្ញុំ ទោះបីជាអ្នកមិនស្គាល់ខ្ញុំផ្ទាល់ក៏ដោយ ខ្ញុំចង់ប្រាប់អ្នកថា អ្នកគឺជាហេតុផលដែលខ្ញុំអាចយកឈ្នះលើរឿងនេះបាន។ ចំពោះ Bunnies (ឈ្មោះអ្នកគាំទ្ររបស់ក្រុម NewJeans) ខ្ញុំចង់និយាយអរគុណ ហើយខ្ញុំសន្យាថានឹងសងអ្នក សម្រាប់ការគាំទ្ររបស់អ្នក” — Min Hee Jin

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង