Hedy Lamar កើតនៅក្នុងថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ 1914 គឺជាតារាសម្តែងជនជាតិអាមេរិក និង អូស្ត្រាលី ដែលត្រូវបានគេចាត់ថាជានារីមានសម្រស់ស្រស់ស្អាតនៅក្នុងទសវត្សរ៍ទី ៣០ និង ៤០។
ក្នុងឆ្នាំ ១៩៣៩ តារាសម្តែងស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់បែបសហសម័យ( blends Khmer traditional costume ) ដើម្បីថតនៅក្នុងប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត ។
ងាកមកមើល ប្រវត្តិខ្លះរបស់ Hedy Lamar វិញ ទោះបីជា ក្លាយតារាសម្តែងហូលីវូដដែលមានភាពល្បីល្បាញខ្លាំងក្នុងជំនាន់នោះមែន ប៉ុន្តែបែរខ្សែជីវិតបែរមិនសមប្រកបទៅវិញ។
ក្នុងឆ្នាំ 1933 តារាស្រីរូបនេះបានរៀបការ ប៉ុន្តែជាអាពាពិពាហ៍ដែលគ្មានការយល់ព្រមពីចាស់ទុំ ទីបំផុតចំណងអាពាពិពាហ៍ក្លាយជាការបំផ្លាញសេរីភាពរបស់ Hedy Lamar ទៅវិញ។
លើសពីនេះផងដែរ បន្ទាប់ពីរៀបការហើយ សា្វមីរបស់ Hedy Lamar មិនឲ្យនាងចេញពីផ្ទះ ចូលរួមសម្តែងភាពយន្ត និងថែមទាំងមិនឲ្យនាងនិយាយទូរសព្ទថែមទៀតផង។
ប៉ុន្តែនៅទីបំផុត Hedy Lamar បានរត់ចេញពីផ្ទះ និង បានចាប់ផ្តើមក្នងវិស័យភាពយន្តឡើងវិញក្នុងឆ្នាំ ១៩៣៨ និង បង្កើតភាពល្បីល្បាញសម្រាប់កេរ្តិ៍ឈ្មោះរបស់នាងម្តងទៀត។
ក្នុងទសវត្សរ៍ ៦០ សម្រស់របស់ Hedy Lamar លែងសូវទាក់ទាញ និង កេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្តនោះបានបាត់បង់ទៀត ធ្វើឲ្យតារាស្រីរូបនេះ រស់នៅដោយសារប្រាក់ចូលនិវត្តន៍ ត្រឹមតែ 190ដុល្លារ ក្នុងមួយខែ។
ជាចុងក្រោយ Hedy Lamar បានទទួលម.រ.ណ.ភាព ក្នុងថ្ងៃទី 19 ខែមករា ឆ្នាំ 2000 ក្នុងអាយុ 86 ឆ្នាំ នៅសហរដ្ឋអាមេរិក។