ចុម! Haechan និង Johnny ត្រូវគេចោទថាបានគេងជាមួយអ្នកគាំទ្រ ក្រោមភស្តុតាងរូបថតនៅមុខសណ្ឋាគារ

News-LUMEN

Haechan សមាជិក NCT និង Johnny ត្រូវបានចោទប្រកាន់ថា បានគេងជាមួយក្មេងស្រីជនជាតិជប៉ុនបីនាក់  ដែលក្មេងស្រីពីរនាក់ត្រូវបានគេដឹងថា ជាអ្នកគាំទ្រសមាជិកផ្សេងទៀតនៅក្នុងក្រុម។

វាបានចាប់ផ្តើមនៅពេលដែលគណនីមួយ @kira_ceo_main បានបង្ហោះរូបថតជាច្រើនសន្លឹក។ ក្នុងនោះគណនីនេះ ត្រូវបានគ្រប់គ្រងដោយឥស្សរជនល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីរបស់ជប៉ុន ដែលជួយភ្ជាប់ក្មេងស្រីដែលចង់ធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលយប់ ជាមួយនឹងបារម្ចាស់ផ្ទះ អតិថិជនលំដាប់កំពូល និងអ្នកឧបត្ថម្ភផ្នែកវះកាត់កែសម្ផស្ស។

ពួកគេបានដាក់ឈ្មោះសមាជិក NCT ដោយផ្ទាល់ថា Johnny និង Haechan នៅក្នុង tweet ដោយអះអាងថាក្មេងប្រុសមានផ្លូវ 5 ជាមួយក្មេងស្រីបីនាក់។ ពួក​គេ​ក៏​បាន​អះអាង​ដែរ​ថា ក្មេង​ស្រី​ទាំង​នោះ​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​ពេល​យប់ ​ជា​ពិធីការិនី​ខារ៉ាអូខេ យ៉ាងណាមិញ ភ្លាមៗ Tweet ត្រូវបានដកចេញយ៉ាងឆាប់រហ័ស។

រូបថត​ទាំង​នោះ​រួម​បញ្ចូល​ទាំង​រូបថត​អេក្រង់ ​ដែល​ថត​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ក្មេង​ស្រី​ម្នាក់ ​ដែល​ពួក​គេ​ថតមានកាន់​សោរ​បន្ទប់​សណ្ឋាគារ ហើយសណ្ឋាគារនេះគឺជាកម្មសិទ្ធិរបស់ The Capitol Hotel Tokyo ជាកន្លែងដែល Haechan បានធ្វើការផ្សាយផ្ទាល់ ជុំវិញរយៈពេលដូចគ្នានេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ពួក​គេ​ទាំង​៥​នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​សណ្ឋាគារ ដែល Johnny និង Haechan ជា​មនុស្ស​ពាក់​ម៉ាស់​ពីរ​នាក់​នៅ​ខាង​ស្ដាំ ខណៈ​ក្មេង​ស្រី​ទាំង​បី​បែរ​ទៅ​ខាង​ឆ្វេង។ នារីម្នាក់ក្នុងចំនោមក្មេងស្រីក៏បានបង្ហោះរូបថតខាងក្រោម នៅលើបណ្តាញសង្គមរបស់នាង ដោយសន្មត់ថាមកពីសប្បាយនាពេលរាត្រីជាមួយគ្នា ចំណែក កែវ ៥ និង កំប៉ុង ដបស្រា បារី ៥ ដើម និងកាបូបដែលគួរអោយសង្ស័យចំនួន ៥ អាចមើលឃើញ នៅក្នុងរូបផងដែរ។

គណនី​ដែល​បាន​បង្ហោះ​ព័ត៌មាន​នេះ​ឡើង​វិញ​ បាន​បញ្ជាក់​ថា​មាន​ការ​សន្និដ្ឋាន​ថា ​កាបូប​នោះ​មាន​ផ្ទុក​សារធាតុ​ញៀន។ បើ​នេះ​ជា​ការ​ពិត វា​នឹង​ជា​ការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ភាគី​ពាក់ព័ន្ធ។ បន្ទាប់ពីនោះ អ្នក​និយម​លេង​អ៊ីនធើណែត​ក៏​បាន​លាតត្រដាង ​ពី​ក្មេង​ស្រី​ដែល​ពាក់ព័ន្ធ​ដែរ។ ម្នាក់ក្នុងចំណោមពួកគេ មានឈ្មោះ Miu គឺជាអ្នកគាំទ្ររបស់ Doyoung សមាជិក NCT ។ នាងមិនត្រឹមតែ Tag គាត់នៅក្នុង Profile របស់នាងទេ ថែមទាំងមានរូបថតថតជាមួយ Poster របស់គាត់នៅលើគណនីរបស់នាងទៀតផង។

ក្មេងស្រីម្នាក់ទៀតក្នុងចំណោមក្មេងស្រីផ្សេងទៀត ត្រូវបានគេនិយាយថាជាអ្នកគាំទ្ររបស់ NCT’s Mark ។ នៅក្នុងរូបថតប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលបានបង្ហោះដោយនាង កាតរូបថតរបស់ Mark អាចត្រូវបានគេមើលឃើញ។ នាងក៏ត្រូវបានគេប្រទះឃើញ នៅក្នុងការប្រគុំតន្ត្រីរបស់ពួកគេផងដែរ។

ក្មេងស្រីទីមួយថែមទាំងបានបង្ហោះរូបថតអេក្រង់ នៃការសន្ទនា KakaoTalk ដែលត្រូវបានចោទប្រកាន់ជាមួយ Johnny ដែលការនិយាយមានដូចជា ៖

Miu ៖ “គឺ Miu! Oppa ថ្ងៃនេះសប្បាយណាស់ តោះ​លើក​ក្រោយ​ផឹក​ម្ដង​ទៀត”

Johnny ៖ “ខេខេខេ ផ្ញើ​សារ​មក​ខ្ញុំ”

Miu ៖ “ពេលណាទៅជប៉ុនលើកក្រោយ? ហេហេ”

Johnny ៖ “ថ្ងៃទី ៨ ខែមីនា”

Miu: “អូ! តោះជួបគ្នា។ ហេហេ”

នៅពេលពិនិត្យមើលកាលវិភាគផ្លូវការរបស់ NCT 127 ពួកគេពិតជាបានហោះហើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី 8 ខែមីនា ខណៈដែលពួកគេមានការប្រគុំតន្ត្រី នៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2024។ ការចោទប្រកាន់នេះបានរីករាលដាលយ៉ាងទូលំទូលាយ ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ជាមួយនឹង tweets ពាក់ព័ន្ធជាច្រើនបានឈានដល់ការចូលមើលរាប់លានដង។ គណនីដំបូងដែលបានបង្ហោះការចោទប្រកាន់ឡើងវិញ គឺ @lv999_V ចាប់តាំងពីពេលនោះមក ក៏ត្រូវបានដកចេញផងដែរ ដោយសារតែមានរបាយការណ៍ជាច្រើនពីអ្នកគាំទ្រ។

ទោះបីជាបញ្ហានៅតែត្រូវស៊ើបអង្កេតក៏ដោយ វាហាក់ដូចជាមនុស្សជាច្រើន បានគិតនិងវិភាគទទៅលើបញ្ហានេះរួចហើយ។ យ៉ាងណាមិញ ផលិតកម្ម SM Entertainment មិន​ទាន់​ឆ្លើយ​តប ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង