ភាពយន្តល្បីថាល្អមើល និង កំសត់មិនធម្មតា បានបំបែកកំណត់ត្រាលើ Box Office ជាច្រើនប្រទេសរួចមកហើយ សម្រាប់អ្នកដែលបានទស្សនារឿងនេះរួចហើយ ៩ ចំណុចនេះដែលអាចស្វែងយល់បន្ថែមពីរឿងនេះបាន
1. កុំធ្វើអ្វីគ្រាន់តែចង់ឲ្យរួចរាល់ ឬ គ្រាន់តែបំពេញកាតព្វកិច្ច ត្រូវធ្វើអ្វីៗដោយប្រើបេះដូង និង មនោសញ្ចេតនា ពិតប្រាកដ នោះវាកាន់តែមានន័យ។
2. នៅពេលដែលអ្នកចង់មើលថែមនុស្សជាទីស្រលាញ់របស់អ្នក ត្រូវធ្វើវាដោយក្តីស្រលាញ់ មិនមែនដោយសារតែអ្នករំពឹងអ្វីមួយតបស្នងនោះទេ។
3. ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់អ្នក គឺមានតម្លៃជាងលុយរាប់លានដែលអ្នកអាចផ្តល់ឱ្យពួកគាត់។
4. ពេលវេលាដែលជីដូនជីតាជួបជុំជាមួយកូនៗ និងចៅៗក្នុងពិធីបុណ្យពិសេសណាមួយ គឺជាពេលវេលាមួយដែលគាត់សប្បាយចិត្ត និង ជាការចងចាំមួយដ៏រីករាយដែលគាត់បានបន្សល់ទុក។
5. ទោះបីជាអ្នកទុកពួកគាត់ចោលយូរប៉ុណ្ណាក៏ដោយ ក៏ពួកគាត់នៅតែឈរនៅទីនោះសម្រាប់អ្នក នៅពេលដែលអ្នកត្រូវការពួកគាត់។
6. ទោះបីជាតួអង្គអាម៉ាមិននិយាយ ប៉ុន្តែគាត់តែងតែរង់ចាំនរណាម្នាក់មកលេងគាត់ជានិច្ច
7. ការលេងតែទូរស័ព្ទរបស់អ្នកឥតឈប់ឈរ ធ្វើឲ្យអ្នកបាត់បង់ពេលវេលាពេញលេញជាមួយមនុស្សដែលផ្តល់ក្តីស្រឡាញ់ឲ្យអ្នក និងធ្វើឱ្យមានទំនាក់ទំនងមិនសូវជិតស្និទ្ធដូចមុន។
8. កុំរង់ចាំរហូតដល់មនុស្សជាទីស្រលាញ់របស់អ្នកឈឺ ទើបបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះពួកគាត់ ព្រោះវាអាចនឹងហួសពេលក៏ថាបាន
9. ត្រូវចាំថា ការសើចក្អាកក្អាយ និង ពេលវេលាឡូឡារបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់ វានឹងបង្កើតនូវការចងចាំដ៏រីករាយបំផុតដែលអ្នកមាន។