កុមារនៅក្នុងរឿង Miracle In Cell No.7 Kal So Won (កើតក្នុងឆ្នាំ 2006) បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើល ជាមួយនឹងរូបថតបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់នាង។ តារាស្រីវ័យក្មេងរូបនេះបានទាក់ទាញអ្នកនិយមលេងអ៊ីនធើណែត ជាតួកូនរបស់ Ye Seung។
ថ្មីៗនេះ មានការចុះផ្សាយដោយសារព័ត៌មានកូរ៉េថា Kal So Won បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយបានចែករំលែករូបថតពេលបញ្ចប់ការសិក្សារបស់នាងផងដែរ។ នៅក្នុងរូបថត Kal So Won មើលទៅធំឡើងយ៉ាងស្រស់ស្អាត ហើយបង្ហាញរូបភាពរបស់នាងក្នុងឈុតពណ៌ក្រហមពិតជាទាក់ទាញ ។
រូបភាពនេះត្រូវបានផ្សព្វផ្សាយជុំវិញប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េ ហើយពេលដែលការបង្ហោះនេះត្រូវបានគេចែករំលែកទៅកាន់ fanpage អ្នកនិយមលេងអ៊ីនធើណែតមិនអាចយល់បានថា តារាស្រីវ័យក្មេងរូបនេះពិតជាធំធាត់លឿនណាស់ ព្រោះកាលពីមុននាងទើបតែអាយុប្រហែល 7 ឆ្នាំប៉ុណ្ណោះ នៅពេលដែល Miracle in Cell No.7 ត្រូវបានចេញផ្សាយកាលពីឆ្នាំ 2013។
ប្រភព៖ Koreaboo