ការ​ផ្លាស់ប្ដូរ​ស្ទីល​របស់ Byeon Woo Seok នៅកម្មវិធីបង្ហាញម៉ូដក្នុងទីក្រុង Milan ពិតជាសង្ហាខ្លាំង

Entertainments-LUMEN-Recovered

កាលពីថ្ងៃទី 16 ខែមិថុនា កន្លងទៅ តារាសម្តែងក្នុងរឿង Runner Lovely ត្រូវបានគេប្រទះឃើញនៅក្នុងកម្មវិធី Prada ក្នុងប្រទេសអ៊ីតាលី ដោយស្លៀកសំលៀកបំពាក់ដ៏ឡូយ និងឆើតឆាយ ដែលបង្ហាញពីសមាមាត្រមិនគួរឱ្យជឿរបស់គាត់។ សម្លៀកបំពាក់ទាំងមូលរបស់គាត់ គឺស្រដៀងទៅនឹងសម្លៀកបំពាក់ដែលគាត់ពាក់ពេលនៅជាតារាបង្ហាញម៉ូដ នៅលើផ្លូវ RunWay នៃសម្លៀកបំពាក់បុរស Autumn/Winter 2024 Menswear collection។

តារា​សម្តែង​មាន​ទំនុក​ចិត្ត​ស្វាគមន៍​អ្នក​គាំទ្រ​ នៅ​ក្រៅ​កន្លែង​និង​សារព័ត៌មាន ទិដ្ឋភាពសំខាន់ៗមួយចំនួនពីព្រឹត្តិការណ៍នេះរួមមាន Byeon ថតជាមួយតារាសម្តែងអាមេរិក Matt Bomer និងប្រធានអ្នករចនាម៉ូដ Prada និងសហ CEO Miuccia Prada ។

ទោះបីជាការមើលឃើញរបស់ Byeon Woo Seok បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយរយៈក៏ដោយ ប៉ុន្តែស្ទីលរបស់គាត់ នៅក្នុងព្រឹត្តិការណ៍នេះហាក់ដូចជាបានបន្ថែមថាមពលកាន់តែខ្លាំង ដោយសារតែតារាប្រុសរូបនេះ ភាគច្រើនតែងស្លៀកសម្លៀកបំពាក់ ស្ពាយកាបូប ទើបឃើញរូបគាត់ស្លៀកឈុតស្ដើងបែបនេះ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍។

ខណៈពេលដែលអ្នកខ្លះបានរំឮក ពីថ្ងៃបង្ហាញម៉ូដរបស់គាត់ និងអារម្មណ៍ថាគាត់ដើរមកដល់ឆ្ងាយ អ្នកខ្លះទៀតមិនអាចសរសើរស្ទីលថ្មីនេះគ្រប់គ្រាន់ទេ ដោយឆ្ងល់ថាហេតុអ្វីបានជាគាត់មិនស្លៀកសំលៀកបំពាក់សមនឹងខ្លួនគាត់បែបនេះឲ្យបានញឹកញាប់។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង