កាលពីថ្ងៃទី 2 ខែកក្កដា កន្លងទៅ Seo Yu Ri បានប្រកាសនៅលើ Instagram របស់នាងថា នាងបានណាត់ជួបអ្នកថ្មី។ តារាស្រីរូបនេះក៏បានបង្ហើបថា ដៃគូថ្មីរបស់នាងស្រដៀងនឹង V សមាជិកក្រុម BTS “បុរសដែលខ្ញុំកំពុងណាត់ជួប គឺស្រដៀងនឹង V បន្តិច” ។
ក្នុងនោះគេបានដឹងផងដែរថា Seo Yu Ri បាននិយាយអំពីការលែងលះ របស់នាងជាសាធារណៈ។ តារាសម្តែងរូបនេះបានលែងលះអ្នកដឹកនាំរឿង Choi Byeong Gil កាលពីដើមឆ្នាំនេះ។ នាងបានបន្តថា “ខ្ញុំហត់ហើយ ប៉ុន្តែកុំបារម្ភ ខ្ញុំនឹងរស់នៅបានល្អ។ ខ្ញុំនឹងរក្សាមនុស្សល្អនៅជុំវិញខ្លួនខ្ញុំ ហើយរស់នៅដោយរីករាយ ពេលធ្វើអ្វីដែលខ្ញុំចង់ធ្វើ មិនថាអ្នកណានិយាយអ្វីនោះទេ” ។
ដូច្នេះសរុបសេចក្តីមក តារាស្រីរូបនេះពេលនេះកំពុងតែ ព្យាយាមព្យាបាលផ្លូវចិត្តជាមនុស្សល្អៗ ដែលនាងស្រឡាញ់ និងមានរូបរាងស្រដៀងទៅនឹង V សមាជិក្រុម BTS។
ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់