ពេលមួយដែលយើងបានបែកគ្នាហើយ យូរឬឆាប់ពួកយើងនឹងនឹកគ្នា នឹកគ្រប់វេលាដែលយើងធ្លាប់នៅជាមួយគ្នា នឹកកន្លែងដែលពួកយើងធ្លាប់ទៅ នឹកសម្លេង នឹកកាយវិការ នឹកពាក្យពេចន៍ដែលម្នាក់ៗធ្លាប់និយាយ ធ្លាប់សន្យា នឹកគ្រប់ពេលពួកយើងឃើញរបស់ដែលធ្លាប់ទិញឲ្យគ្នា នឹកស្នាមញញឹម នឹកសំឡេងសើចជាមួយគ្នា។
ត្រូវហើយថ្ងៃមួយពួកយើងនឹងនឹកគ្នាបែបនេះ នឹករហូតដល់មានអារម្មណ៍ថាចង់ឃើញគ្នា នឹករហូតដល់ចង់ដឹងថាពេលនេះម្នាក់ៗសុខសប្បាយទេ? ហើយពួកយើងនឹងមានអារម្មណ៍ថា ជីវិតដែលគ្មានគ្នា ហេតុអីស្ងប់ស្ងាត់បែបនេះ?
បើមានពេលស្រឡាញ់គ្នា ក៏ស្រឡាញ់គ្នាឲ្យល្អទៅ ព្រោះយ៉ាងណាក៏ចុងក្រោយយើងសល់នៅការចងចាំល្អៗ រឿងរីករាយច្រើន ជាងអារម្មណ៍ឈឺចាប់ដែលយើងផ្ដល់ឲ្យគ្នានៅពេលមានឱកាស។
បញ្ចេញមតិយោបល់