កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន 3 លានដុល្លារដល់ប្រទេសជប៉ុនសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។ រដ្ឋាភិបាលសង្ឃឹមថា ជំនួយនេះនឹងជួយដល់ការងារស្តារតំបន់ដែលរងការខូចខាត និងអ្នកស្រុកក្នុងតំបន់ឲ្យវិលមករស់នៅប្រចាំថ្ងៃវិញនៅពេលឆាប់រហ័ស។
លើសពីនេះដែរ ការរញ្ជួយដីកម្រិត 7.6 រិចទ័រនៅថ្ងៃចូលឆ្នាំ ២០២៤នេះ បានសម្លាប់មនុស្សជាង 200 នាក់នៅក្នុងតំបន់ភាគខាងលិចរបស់ប្រទេសជប៉ុន និងបានជំរុញមនុស្សជាង 26,000 នាក់ឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ដូចនេះហើយ ក្រសួងការបរទេសជប៉ុនបាននិយាយថា “យើងពិតជាស្វាគមន៍ និងពេញចិត្តចំពោះការសម្រេចចិត្តមួយនេះ ដែលអាចបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង”។
បន្ថែមពីនេះ ប្រទេសជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីជំនួយសង្គ្រោះបន្ទាន់ និងបានបដិសេធការផ្តល់ជំនួយពីប្រទេសផ្សេងទៀតរួមទាំងប្រទេសចិននាពេលនេះផងដែរ។ ចាប់តាំងពីពេលនោះមក ជប៉ុនបាននិយាយថា ខ្លួននឹងទទួលយកការសង្គ្រោះ ដរាបណាវាមិនបង្កឱ្យមានភាពស្មុគស្មាញ នឹងពាក់ពន្ធ័ទៅលើផ្នែកដឹកជញ្ជូន។
ជាចុងក្រោយ ប្រធានាធិបតីអភិរក្សនិយមកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសន្តិភាពជាមួយប្រទេសជប៉ុន បើទោះបីជាមានការទាមទារទឹកដីលើកូនកោះរវាងប្រទេសទាំងពីរ ក្នុងប្រវត្តិសាស្រ្តសម័យសង្រ្គាមរបស់ប្រទេសជប៉ុនក៏ដោយ។
ប្រភព ៖ Asia Pacific.com