ក្រោយរង​ការ​រិះ​គន់​ពី​ទម្ងន់របស់​ខ្លួន​  តារា​ស្រីរូបនេះត្រឡប់មកវិញ​ជាមួយរូបភាព​សិចស៊ី​ថ្មី​ ធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធើណែត​ភ្ញាក់ផ្អើលជាខ្លាំង

Vachana-Website-News-LUMEN-Ad-8

Oh Jung Yeon គឺជា  broadcaster ម្នាក់ដែលបានសាងប្រជាប្រិយភាពពីសាធារណៈជន ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនៅក្នុងពាណិជ្ជកម្មមួយក្នុងឆ្នាំ 2003 និងបានកាន់តំណែងជាអ្នកផ្សព្វផ្សាយ ទូរទស្សន៍ KBS ចាប់ពីឆ្នាំ 2006 ដល់ឆ្នាំ 2015។  

បន្ថែមពីនេះ ក្រោយពីប្រឡូកជាមួយ KBS, Oh Jung Yeon បានទទួលយករបៀបរស់នៅដោយឯករាជ្យ  ហើយតែងតែបង្ហាញវត្តមានរបស់នាងនៅគ្រប់វិស័យនៃវេទិកាផ្សព្វផ្សាយ។

ក្រោយមកនៅក្នុងឆ្នាំ 2018 តារាស្រីរូបនេះ ត្រូវបានមនុស្សមួយចំនួនរិះគន់ពីការឡើងទម្ងន់របស់នាង ជាហេតុធ្វើឲ្យនាងមានបញ្ហាផ្ទាល់ខ្លួនច្រើន។

ប៉ុន្តែ ថ្មីៗនេះ ក្រោយពីទទួលរងការវាយប្រហារ និង ការរិះគន់ពីសំណាក់អ្នកលេងអ៊ីនធើណែតនៃការឡើងទម្ងន់របស់ខ្លួន Oh Jung Yeon បានផ្លាស់ប្តូរខ្លួនឯងឡើងវិញ ជាមួយនឹងរូបរាងដ៏ស៊ិចស៊ី និង រាងកាយស្លីមមិនគួរឲ្យជឿ។

ជាមួយនឹងភាពប៉ិនប្រសប់លើរបបអាហារ និងរបបកាយសម្បទារបស់នាង Oh Jung Yeon បានបង្ហាញពីការផ្លាស់ប្តូររាងកាយលើសពីការរំពឹងទុក ដែលបានធ្វើឱ្យអ្នកគាំទ្រ និងអ្នករិះគន់មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញរូបរាងដ៏គួរឲ្យទាក់ទាញរបស់នាងហើយ។

នៅក្នុងរូបថតកម្រងរូបរាងកាយជាច្រើនសន្លឹកដែលបានចែករំលែកនៅលើInstagram របស់នាង ផែនការយ៉ាងល្អិតល្អន់ដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់នាង។ តាមពិតទៅ វាពិបាកណាស់ក្នុងការកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ហើយចាប់ផ្តើមផែនការដើម្បីយករាងឲ្យរាបស្មើរ និងមានសាច់ដុំបែបនេះ។ 

ការបង្ហោះរូបថតទាក់ទាញ និង គួរឲ្យចាប់អារម្មណ៍របស់តារាស្រីរូបនេះ គឺជាការបង្ហាញពីការទទួលយកខ្លួនឯង ទទួលយកការរិះគន់របស់អ្នកដទៃដើម្បីធ្វើឲ្យខ្លួនឯងកាន់តែប្រសើរទៅថ្ងៃមុខ។

លើសពីនេះ សម្រាប់ តារាស្រីរូបនេះ មិនមែនគ្រាន់តែជាការបង្ហាញរូបសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរនៃជ័យជំនះផ្ទាល់ខ្លួន ដែលមិនមែនផ្លាស់ប្តូរខ្លួនឯងសម្រាប់អ្នកដទៃនោះទេ ប៉ុន្តែផ្លាស់ប្តូរឲ្យខ្លួនឯងមានទំនុកចិត្តជាងមុន និង កាន់តែមានភាពជឿជាក់លើរូបរាងដែលខ្លួនមាន ព្រមជាមួយនឹងតម្លៃចំពោះភាពជាខ្លួនឯងផងដែរ។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង