នៅថ្ងៃទី 4 ខែមិថុនានេះ កាសែត Korea Economic Daily បានរាយការណ៍ថាក្រុម Red Velvet កំពុងត្រៀមខ្លួនក្នុងការវិលត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចនៅចុងខែមិថុនាខាងមុខនេះហើយ។
ជាមួយនឹងការឆ្លើយតបនឹងរបាយការណ៍នេះ ប្រភពពីផលិតកម្ម SM Entertainment ក៏បានបញ្ជាក់ផងដែរថា “Red Velvet គ្រោងនឹងត្រលប់មកវិញនៅចុងខែនេះ” ។
បន្ថែមពីនេះ ការត្រលប់មកវិញនេះ គួរឲ្យកត់សម្គាល់ផងដែរ ដោយ Red Velvet មិនបានវិស្សមកាល អស់រយៈពេលប្រហែល 7 ខែចាប់តាំងពីការចេញអាល់ប៊ុមពេញលេញទីបីរបស់ពួកគេ “Chill Kill” ក្នុងខែវិច្ឆិកា ឆ្នាំ 2023 កន្លងទៅនេះ។
ទន្ទឹមនឹងនេះ ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម Red Velvet គឺនៅក្នុងខែសីហា 2014 ឆ្នាំ ដូច្នេះហើយ ការបង្ហាញខ្លួនឡើងវិញក្នុងឆ្នាំ ២០២៤ នេះក៏ជាខួបលើកទី 10 របស់ក្រុម Red Velvet ផងដែរ។
បញ្ចេញមតិយោបល់