តារាប្រុសទាំង 3នេះហើយដែលមានតម្លៃខ្លួនខ្ពស់បំផុត សម្រាប់ផ្សាយពាណិជ្ជកម្មកូរ៉េក្នុងខែមិថុនា

Entertainments-LUMEN

ចាប់ពីថ្ងៃទី 6 ខែឧសភា ដល់ថ្ងៃទី 6 ខែមិថុនា វិទ្យាស្ថានបានវិភាគទិន្នន័យដ៏ធំ នៃគំរូផ្សាយពាណិជ្ជកម្មដ៏ពេញនិយមនៅក្នុងតំបន់ រួមទាំងការចូលរួមរបស់អ្នកប្រើប្រាស់ សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងសកម្មភាពសហគមន៍ បានវិភាគទិន្នន័យនេះ ម៉ាកនានាអាចវាស់វែងទម្លាប់ផ្សេងៗរបស់អ្នកប្រើប្រាស់ ខណៈពេលដែលពួកគេមានទំនាក់ទំនងជាមួយម៉ាកដែលពួកគេចូលចិត្ត។

សម្រាប់​ខែ​មិថុនា តារា​ចម្រៀង Lim Young Woong ជាប់​ចំណាត់​ថ្នាក់​លេខ ១ ដោយ​ទទួល​បាន​ពិន្ទុ​សរុប ២ ៤៣០ ៤៤៥។ តារាសម្ដែង Kim Soo Hyun តាមពីក្រោយដោយចំណាត់ថ្នាក់លេខ ២ ដោយទទួលបាន ១,៨៣៣,៤៨៧ ពិន្ទុ ខណៈតារាសម្ដែងប្រុស Byun Woo Seok ឈរនៅចំណាត់ថ្នាក់លេខ ៣ លើកនេះដោយមាន ១,៣៧៨,៩៣៦ ពិន្ទុ។

បន្ថែមពីនេះ គំរូផ្សាយពាណិជ្ជកម្មកំពូលទាំង 30 ទាក់ទងនឹងចំណាត់ថ្នាក់តម្លៃយីហោ សម្រាប់ខែមិថុនា មានដូចតទៅ Lim Young Woong, Kim Soo Hyun, Byun Woo Seok, Son Heung Min, Gong Yoo, IVE, Lee Jung Jae, Ma Dong Suk, Son Suk Goo, Cha Eun Woo, BTS, Yoo Jae Suk, Seventeen, BLACKPINK, ILLIT, aespa, YoonA, Lee Byung Hun, Kim Hye Yoon, Lee Chan Won, LE SSERAFIM, IU, Kim Yuna, Park Eun Bin, Lee Hyori, Kim Hye Soo Baek Jong Won, Jung Hae In, Song Kang Ho, និង Park Bo Gum ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង