នៅថ្ងៃទី 21 ខែឧសភា មានរបាយការណ៍ថា Kang Han Na នឹងសម្តែងក្នុងរឿង “Cashero” រួមជាមួយ Lee Junho, Kim Hye Joon, Kim Hyang Gi និង Kim Byung Chul ។
ជាការឆ្លើយតប ទៅនឹងរបាយការណ៍នេះ KEYEAST ភ្នាក់ងាររបស់ Kang Han Na បានបញ្ជាក់ថា “វាជាការពិតដែល តារាស្រីមានសម្រស់ស្រស់ស្អាតរូបនេះ នឹងចូលរួមសម្តែងក្នុងរឿងថ្មីនាពេលខាងមុខ។
លើសពីនេះ យោងតាមគេហទំព័រ webtoon តារាស្រី Kang Han Na ត្រូវបានគេរាយការណ៍ថា នឹងសម្តែងជាតួ Joanna ក្នុងនាមជាកូនស្រីនៃគ្រួសារ Chaebol ហើយនាងគឺជាតួអង្គអាក្រក់ដែលមិនមានវត្តមាននៅក្នុង webtoon ដើមឡើយ។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ក៏កំពុងសម្តែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ JTBC ដែលមានចំណងជើងថា “Frankly Speaking”ផងដែរ។
ប្រភព ៖ Soompi
បញ្ចេញមតិយោបល់