ថ្មីៗនេះបន្ទាប់ពីបានចេញ វគ្គចុងក្រោយនៃរឿង ‘Crash’ (សរសេរដោយ Oh Soo Jin និងដឹកនាំដោយ Park Jun Woo) ដែលចាក់ផ្សាយកាលពីថ្ងៃទី 4 ខែមិថុនា KST(korean standard Time) បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំ បន្ទាប់ពីទទួលបានការគាំទ្រពេញទំហឹងរបស់អ្នកទស្សនា។
លើសពីនេះ យោងតាម Nielsen Korea បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកទស្សនា ដោយមានការវាយតម្លៃខ្ពស់ដល់ទៅ 6.2% នៅក្នុងតំបន់ទីក្រុង និង 5.9% នៅទូទាំងប្រទេសតែម្តង។
បន្ថែមពីនេះ អ្វីគួរឱ្យចាប់អារម្មណ៍ ការចូលមើលខ្ពស់បំផុតក្នុងរយៈពេលត្រឹមតែមួយនាទីនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ 6.8% ដែលធានាបាននូវចំណាត់ថ្នាក់កំពូលនៅគ្រប់ប៉ុស្តិ៍ទាំងអស់នៅក្នុងពេលវេលានៃការចាក់ផ្សាយរឿងមួយនេះ ។
ទន្ទឹមនឹងនេះដែរ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ ក៏បានបង្ហាញពី Rating អ្នកទស្សនាខ្ពស់បំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្រ ENA (South Korean TV channel) និងបន្តជោគជ័យបន្ថែមទៀត។
ប្រភព ៖ AllKpop