ជាពិសេសរដូវរស្សានេះតែម្តង គឺថាទេសភាពជាប់ចិត្តម៉ង
+ Mountain View – មោនថេន វីយូ មានជាលក្ខណៈពិសេសដូចជា ៖
_ បោះតង់ និង មានបន្ទប់បឹងហ្គាឡូ បែប view ជាប់ភ្នំ និង View ជាប់ទឹក
_ មានទទួលកម្មង់ម្ហូប មានភេសជ្ជៈ កាហ្វេ សម្រាប់បងៗណាដែលចង់យកម្ហូប ភេសជ្ជៈ និង Beer ចូលក៏មិនគិតថ្លៃដែរ
_ មានវាលស្មៅបោះតង់ស្អាតៗ បើបងៗណាមានតង់ខ្លួនឯងស្រាប់ គិតតែថ្លៃ ៥$ ប៉ុណ្ណោះ
_ វាលស្មៅមានបន្ទប់ទឹកស្អាត និង អនាម័យល្អ ជាពិសេសទៀត មានប៉មកម្ពស់ 7 ម៉ែត្រ ដែលអាចឲ្យយើងឡើងទៅមើល view ភ្នំ 360 ដឺក្រេ
សម្រាប់អ្នកដែលចង់ទៅបោះតង់ជាលក្ខណៈគ្រួសារ និង មិត្តភក្តិអី ក្នុងកំឡុងខែ ៧ ដល់ ខែ ២ គឺមានវាលស្មៅ និងទេសភាពស្អាតភ្នំខ្លាំងមែនទែន ហើយអាកាសធាតុល្អថែមទៀតផង
_ ចាប់ពីខែ 7 ដល់ ខែ 10 គឺ ធ្លាក់ភ្លៀង មានភ្លៀងពពក និង មានអព្វ ហើយ ចាប់ពីខែ 10 ដល់ ខែ ១,២ អាកាសធាតុចាប់ផ្តើមត្រជាក់ និងមានទេសភាពបៃតងខ្ចីស្អាតដែលស្រួលឲ្យយើងថតរូបបានថែមទៀត
_ សម្រាប់បងៗគាត់ចង់បោះតង់ជាលក្ខណៈមិត្តរួមការងារ Mountain View ក៏មានវាលស្មៅធំទូលាយដែលអាចទទួលបានមនុស្សជាង ១០០នាក់ឯណោះ
_ តម្លៃម្ហូបវិញ គឺសមរម្យខ្លាំងមែនទែន ចន្លោះចាប់ពីតម្លៃ ៥ ដុល្លារឡើងទៅ សម្រាប់មាន់មួយអាចធ្វើម្ហូបបាន ២ មុខ
_ មានទឹកជ្រោះស្អាតច្រើន ចាប់ពី ៣ ជាន់ រហូតដល់ ៧ ជាន់
_ អ្នកទាំងអស់គ្នាអាច ជិះទូកលេង ឡើងប៉មមើលភ្នំ និង មានស្ពានឫស្សីក្នុងព្រៃដែលយើងអាចដើរថតរូបម៉ាអេម
_ ចំណុចពិសេសមួយទៀតរបស់ Mountain View នៅពេលយប់ប្រសិនបើមេឃស្រឡះល្អ នោះបងៗអាចគយគន់មើលផ្កាយឃើញច្បាស់ល្អ និង Galaxy Milky Way ក្នុងកំឡុងខែ ៧ ដល់ខែ ៩ និយាយទៅស្អាតម៉ង
Mountain View – មោនថេន វីយូ ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្បែររមណីដ្ឋានទឹកធ្លាក់ថ្មក្រាល ចម្ងាយត្រឹមតែ 105km ពីភ្នំពេញ ជិះតាមផ្លូវជាតិលេខ5
សម្រាប់បងៗដែលចង់ទៅ Mountain View – មោនថេន វីយូ ដែលទាក់ទងតាម វចនា យើងក៏មានការ Discount ជូនដល់ទៅ 15% លើការស្នាក់នៅ ឈុតខ្យូស និង បឹងហ្គាឡូបង