ថ្មីៗនេះ កំពូលតារាសម្ដែង Lee Yeon Hee បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងដំណឹងមិននឹកស្មានដល់ថា នាងមានផ្ទៃពោះបាន ៧ ខែហើយ។
ជាមួយគ្នានេះដែរ ការមានផ្ទៃពោះលើកដំបូងនេះ មានរយៈពេលបួនឆ្នាំបន្ទាប់ពីនាងបានរៀបការជាមួយស្វាមីដែលមិនមែនជាតារាល្បីរបស់នាង។
បន្ថែមពីនេះទៀត Saram Entertainment ដែលជាភ្នាក់ងាររបស់ Lee Yeon Hee ក៏បានប្រកាសកាលពីថ្ងៃទី 7 ខែមិថុនាថា តារាស្រីរូបនេះកំពុង វត្តមានកូនដំបូងរបស់នាងដែលនឹងសម្រាលនៅខែកញ្ញាខាងមុខនេះ។
ទន្ទឹមនឹងនោះ Yeon Hee ក៏បានចូល Instagramផ្ទាល់ ដើម្បីចែករំលែដំណឹងល្អនេះ ជាមួយអ្នកគាំទ្រផ្ទាល់ ដោយនាងបង្ហាញពីអារម្មណ៍រំភើបចំពោះវត្តមានដ៏មានតម្លៃមួយនេះ ហើយបានបង្ហើបថានាងនឹងកាត់បន្ថយគម្រោងបច្ចុប្បន្នខ្លះ ដើម្បីផ្តោតលើការសម្រាលកូនដោយរលូន និងមានសុខភាពល្អវិញ។
គួរបញ្ជាក់ដែរថា Lee Yeon Hee ក្នុងឆ្នាំ 2023 បានបង្ហាញខ្លួនជាពិសេសនៅក្នុងរឿងប្រវត្តិសាស្ត្រ Gu Family Book ហើយទទួលបានការសរសើរចំពោះការសម្តែងពីអ្នកគាំទ្រជាច្រើន បន្ទាប់មកនាងបានសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងរ៉ូមែនទិក Marriage Blue និង រឿង Miss Korea ធ្វើឲ្យប្រជាប្រិយភាពរបស់តារាស្រីរូបនេះកាន់តែកើនឡើងរហូតដល់ពេលបច្ចុប្បន្ននេះ។
ប្រភព៖ Koreaboo