ឡូយមែន! ក្រុម BLACKPINK ក្លាយ​ជា​តារា K-Pop ដំបូងក្នុង​ប្រវត្តិសាស្ត្រ ​ដែលទទួលបានការចូលមើលលើសពី 1.7 ពាន់​លាន​ជាមួយ MV 3 ផ្សេងគ្នា

Vachana-Website4-News-LUMEN-Ad

យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី 1 ខែមិថុនានេះ វីដេអូចម្រៀងរបស់ BLACKPINK ដែលមានចំណងជើងថា “BOOMBAYAH” មានការចូលមើលលើសពី 1.7 ពាន់លានដងនៅលើ YouTube ។

ជាមួយគ្នានេះដែរ វីដេអូចម្រៀង “BOOMBAYAH” របស់ BLACKPINK ទទួលបានការគាំទ្ររហូតដល់ 1.7 ពាន់លាននៅលើ YouTube ប្រើរយៈពេល ៧ ឆ្នាំ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ ក្រុម BLACKPINK បានក្លាយជាសិល្បករ K-pop ដំបូងគេដែលបានឈានដល់ចំណុចកំពូលបែបនេះ ជាមួយនឹងវីដេអូបីផ្សេងគ្នា។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀង ២ ផ្សេងទៀតដូចជា “DDU-DU DDU-DU” មានអ្នកចូលមើលរហូតដល់ 1.9 ពាន់លាន និង “Kill This Love” របស់ក្រុម BLACKPINK ទទួលបានអ្នកចូលមើលលើសពី 2 ពាន់លានដងក្នុង Youtube ។

សូមចូលរួមអបអរសាទរដល់សមាជិក BLACKPINK ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលអស្ចារ្យបែបនេះ!

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង