ថ្មីៗនេះ Jin សមាជិក BTS បានប្រកាសថា នឹងមានព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃសម្រាប់ស្វាគមន៍ជាលើកដំបូងរបស់គាត់ជាមួយអ្នកគាំទ្របន្ទាប់ពីការរំសាយកាតព្វកិច្ចយោធានៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ ។
យ៉ាងណាមិញ តាមការត្អូញត្អែរពីអ្នកគាំទ្រ BTS បានលេចឡើង ស្របពេល ក្រុមហ៊ុន HYBE បែរជាបញ្ជាក់ថា “ដើម្បីឲ្យមានលក្ខណៈពេញលេញ និង មានគុណភាពសម្រាប់ព្រឹត្តិការណ៍នេះ អ្នកគាំទ្រត្រូវទិញអាល់ប៊ុមឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងរយៈពេល ចាប់ពីថ្ងៃទី 2 ខែមិថុនា ដល់ថ្ងៃទី 6 ខែមិថុនា”។
ជាមួយនឹងគំនិតទាំងនេះ ក្រុមហ៊ុន HYBE បានធ្វើឱ្យអ្នកគាំទ្រមានការខឹង មិនពេញចិត្ត និង រិះគន់ថា ក្រុមហ៊ុន HYBE កំពុងប្រើចេតនាល្អរបស់ Jin ដើម្បីបង្កើនការលក់អាល់ប៊ុមទៅវិញ។
ដូច្នេះហើយ វាជារឿងគួរឱ្យអស់សំណើចណាស់ដែល HYBE បែរជាព្យាយាមបំផុសអ្នកគាំទ្រឲ្យទិញអាល់ប៊ុមមុនពេលដែលព្រឹត្តិការណ៍នោះចាប់ផ្តើម។
ប្រភព ៖ All Kpop