ស្ថាបនិក និងផលិតករ YG Entertainment លោក Yang Hyun-Suk បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូកាលពី ថ្ងៃ ១ មករា នៅលើ Channel YouTube ដោយចែករំលែកត្រួសៗពីគម្រោងនាពេលខាងមុខ សម្រាប់ក្រុមចម្រៀងស្រីថ្មីបំផុតរបស់ YG Entertainment ។
តាមរយៈវីដេអូ គាត់បានប្រកាសថា បទចម្រៀងថ្មីរបស់ក្រុម Babymonsterដែលមានចំណងជើងថា “Stuck In The Middle” នឹងមកដល់នៅថ្ងៃទី 1 ខែកុម្ភៈឆាប់ៗនេះ ហើយអាល់ប៊ុមតូចដំបូងរបស់ពួកគេរំពឹងទុកថាអាចចេញនៅថ្ងៃទី 1 ខែមេសា 2024 នេះដែរ។
គួរបញ្ជាក់ផងដែរថា លោក Yang Hyun-Suk បាននិយាយថា បទចម្រៀងនេះមិនមែនជាលក្ខណៈបែប hip-hop នោះទេ ប៉ុន្តែវាគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលមិននឹកស្មានថា YG ចេញបទចម្រៀងបែបនេះ។ យោងទៅតាមព័ត៌មានច្រើនទៀតនៅលើ iWantTFC គាត់បាននិយាយបន្តថា “ជំនាញ និងភាព uniqueនៃសំលេងរបស់សមាជិកនីមួយៗនៅក្នុងបទចម្រៀង គឺធ្វើឱ្យខ្ញុំផ្តោតអារម្មណ៍ខ្លាំងនៅពេលស្តាប់បទចម្រៀងនោះ” ។
ជាមួយគ្នានេះដែរ កាលពីខែវិច្ឆិកា Babymonster បានចាប់ផ្តើមជាមួយនឹងបទចម្រៀង “Batter Up” ហើយបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ ប៉ុន្តែ Ahyeon ជាសមាជិកទី 7 មិនអាចចូលរួមក្នុងការបង្ហាញខ្លួនលើកដំបូងបានដោយសារតែមានបញ្ហាសុខភាព។