ក្រោយលេចធ្លាយ Park Min Young បានប្រាក់ពីអតីតមិត្តប្រុស ផលិតកម្មចេញបកស្រាយបែបនេះ

Entertainments

មុននេះបន្តិចមានរឿងរ៉ាវដ៏ក្តៅគគុកមួយកើតឡើង ក្រោយពេលដែល Dispatch បានទម្លាយថា អតីតមិត្តប្រុសរបស់ Park Min Young បានផ្ទេប្រាក់មកឲ្យនាងរហូតដល់ទៅ ₩250 លានវ៉ុន (ប្រហែល $ 190,000 USD) ក្នុងកំឡុងពេលដែលពួកគេទាក់ទងគ្នា។

យ៉ាងណាមិញ មុននេះបន្តិច ទីភ្នាក់ងាររបស់តារាស្រីរូបនេះក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា Park Min Young មិនបានធ្វើអ្វីខុសច្បាប់ទេ ហើយនាងក៏មិនដែលបានចំណេញ ពីការចូលរួមក្នុងអ្វីដែលខុសច្បាប់ដែរ ចំណែកទឹកប្រាក់ ₩250 លានវ៉ុន (ប្រហែល $ 190,000 USD) ចូលមកក្នុងគណនីរបស់នាង គឺដោយសារតែ Kang Jong Hyun អតីតមិត្តប្រុសរបស់នាង បានប្រើគណនីធនាគាររបស់នាងដើម្បីទទួលវា មិនតែប៉ុណ្ណោះ ផលិតកម្មក៏បានសុំឲ្យអ្នកគាំទ្របញ្ឈប់ “ការផ្សព្វផ្សាយការបរិហារកេរ្តិ៍” របស់តារាស្រីរូបនេះផងដែរ។

គួររំលឹកផងដែរថា Kang Jong Hyun ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​កេង​ប្រាក់​ជាង ₩60.0 ពាន់​លាន KRW (ប្រហែល 45.7 លាន​ដុល្លារ​អាមេរិក) ក្នុង​ការ​ផ្តល់​មូលនិធិ​ពី Bithumb និង​សាខា​របស់​ខ្លួន។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង