ខួប១៥ឆ្នាំ នៃព្រឹត្តិការណ៍​ចុះចតយន្តហោះនៅកណ្តាលទន្លេរបស់សហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រ

Vachana-Website-News-Ad-4

បន្ទាប់ពីកន្លងផុតរយៈពេលជាច្រើនឆ្នាំ កាលពីថ្ងៃទី១៥ នៅខែមករា ក្នុងឆ្នាំ ២០២៤នេះ គឺជាខួប ១៥ឆ្នាំ របស់សហរដ្ឋអាមេរិកដែលមានព្រឹត្តិការណ៍ ​ចុះចតយន្តហោះនៅកណ្តាលទន្លេក្នុងប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន។

កាលថ្ងៃទី 15 ខែមករា ឆ្នាំ2009 ម៉ោង 3:25 ល្ងាច ម៉ោងក្នុងស្រុកនៅសហរដ្ឋអាមេរិក ជើងហោះហើរ US Airways 1549 បានចាកចេញពីអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក។

ឆ្ពោះទៅទីក្រុង Charlotte រដ្ឋ North Carolina មុនពេលមានរឿងដែលមិននឹកស្មានដល់កើតឡើង យន្តហោះត្រូវបានវាយប្រហារដោយហ្វូងសត្វស្លាបភ្លាមៗបន្ទាប់ពីហោះឡើង។

នៅពេលនោះគឺរងការខូចខាចយ៉ាងធ្ងន់ធ្ងរ ដោយសារតែទីតាំង​ហោះ​ហើរ និង​រយៈ​កម្ពស់​ទាប ហើយមិនអាចហោះទៅចុះចតនៅប្រលានវិញបាន លោក Chesley Pilot Sullenberger ឬ Sully និង Jeffrey Skiles បានជូនដំណឹងថា សម្រេចចិត្តប្រថុយប្រថាន និង ដើម្បីធ្វើការចុះចតជាបន្ទាន់នៅក្នុងទន្លេ Hudsonដែលជាអព្ភូតហេតុមួយដែលមិនធ្លាប់កើតមានក្នុងសហរដ្ឋអាមេរិក។

បន្ទាប់ពីចុះចតក្នុងទឹក ទូកជួយសង្គ្រោះក៏ព្យាយាមជួយអ្នកដំណើរចេញពីទឹកយ៉ាងឆាប់រហ័ស ក្នុងនោះអាចមានអ្នកដំណើរតិចតួចបានរងរបួសធ្ងន់ ប៉ុន្តែ បើយោងតាមគេហទំព័រNew York Waterway ចាត់ទុកវាជា “ការជួយសង្គ្រោះតាមសមុទ្រដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍”។

នេះហើយជារឿងរ៉ាងដែលកើតឡើងក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងខែមករាដែលអ្នកទាំងអស់គ្នាអាចមិនធ្លាប់ដឹង។

ប្រភព​៖ The standard

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង