គ្រប់គ្នាស្រឡាំងកាំង ក្រោយ Stylist បង្ហើបពីទំហំចង្កេះដ៏តូចរបស់ Lisa

News-&-Entertainment-

ថ្មីៗ​នេះ Stylist ​ថៃ​ដ៏​ល្បី​ឈ្មោះ Moo Avasa ដែលជាអ្នករចនាម៉ូតដ៏ពូកែម្នាក់ នៅពីក្រោយសម្លៀកបំពាក់ស្អាតៗជាច្រើនរបស់ Lisa សម្រាប់វីដេអូចម្រៀងទោលដំបូង របស់នាង “LALISA” មិនតែប៉ុណ្ណោះ ពួកគេក៏បានរចនាសម្លៀកបំពាក់របស់ Lisa សម្រាប់ពិធីជប់លៀង នៅក្នុងវិមាន Buckingham ដូចគ្នា។

ក្នុងនោះ Moo Asava បានបង្ហើបថា នៅពេលដែលពួកគេកំពុងរៀបចំ សម្លៀកបំពាក់របស់ Lisa សម្រាប់វីដេអូចម្រៀង “LALISA” ចង្កេះរបស់នាងមានទំហំត្រឹមតែ 22.5 អ៊ីង ដែលស្មើនឹង 57.15 សង់ទីម៉ែត្រប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា ចង្កេះ​របស់​នាង​កាន់​តែ​តូច ​តាំង​ពី​ពេល​នោះ​មក ព្រោះនៅពេលដែល Nanist ដែលជាអ្នករចនាម៉ូដ និងជានាយកផ្នែកម៉ូដរបស់ Elle Thailand បាននាំយកសម្លៀកបំពាក់របស់ Moo Asava ទៅកាន់ Lisa សម្រាប់ពិធីជប់លៀងនៅវិមាននោះ ចង្កេះរបស់ Lisa មានទំហំត្រឹមតែ 22 អ៊ីញប៉ុណ្ណោះ ដែលនេះគឺប្រហែល 55,8 សង់ទីម៉ែត្រ មានន័យថាចង្កេះរបស់ idol រូបនេះ តូចជាងមុន 5 អ៊ីញ មានន័យថានាងស្រកទម្ងន់យ៉ាងច្រើន។

ប្រភព៖ kpopstarz

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង