Haechan សមាជិក NCT និង Johnny ត្រូវបានចោទប្រកាន់ថា បានគេងជាមួយក្មេងស្រីជនជាតិជប៉ុនបីនាក់ ដែលក្មេងស្រីពីរនាក់ត្រូវបានគេដឹងថា ជាអ្នកគាំទ្រសមាជិកផ្សេងទៀតនៅក្នុងក្រុម។
វាបានចាប់ផ្តើមនៅពេលដែលគណនីមួយ @kira_ceo_main បានបង្ហោះរូបថតជាច្រើនសន្លឹក។ ក្នុងនោះគណនីនេះ ត្រូវបានគ្រប់គ្រងដោយឥស្សរជនល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីរបស់ជប៉ុន ដែលជួយភ្ជាប់ក្មេងស្រីដែលចង់ធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលយប់ ជាមួយនឹងបារម្ចាស់ផ្ទះ អតិថិជនលំដាប់កំពូល និងអ្នកឧបត្ថម្ភផ្នែកវះកាត់កែសម្ផស្ស។
ពួកគេបានដាក់ឈ្មោះសមាជិក NCT ដោយផ្ទាល់ថា Johnny និង Haechan នៅក្នុង tweet ដោយអះអាងថាក្មេងប្រុសមានផ្លូវ 5 ជាមួយក្មេងស្រីបីនាក់។ ពួកគេក៏បានអះអាងដែរថា ក្មេងស្រីទាំងនោះធ្វើការក្នុងវិស័យកម្សាន្តពេលយប់ ជាពិធីការិនីខារ៉ាអូខេ យ៉ាងណាមិញ ភ្លាមៗ Tweet ត្រូវបានដកចេញយ៉ាងឆាប់រហ័ស។
រូបថតទាំងនោះរួមបញ្ចូលទាំងរូបថតអេក្រង់ ដែលថតចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មេងស្រីម្នាក់ ដែលពួកគេថតមានកាន់សោរបន្ទប់សណ្ឋាគារ ហើយសណ្ឋាគារនេះគឺជាកម្មសិទ្ធិរបស់ The Capitol Hotel Tokyo ជាកន្លែងដែល Haechan បានធ្វើការផ្សាយផ្ទាល់ ជុំវិញរយៈពេលដូចគ្នានេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេទាំង៥នាក់ត្រូវគេប្រទះឃើញនៅខាងក្រៅសណ្ឋាគារ ដែល Johnny និង Haechan ជាមនុស្សពាក់ម៉ាស់ពីរនាក់នៅខាងស្ដាំ ខណៈក្មេងស្រីទាំងបីបែរទៅខាងឆ្វេង។ នារីម្នាក់ក្នុងចំនោមក្មេងស្រីក៏បានបង្ហោះរូបថតខាងក្រោម នៅលើបណ្តាញសង្គមរបស់នាង ដោយសន្មត់ថាមកពីសប្បាយនាពេលរាត្រីជាមួយគ្នា ចំណែក កែវ ៥ និង កំប៉ុង ដបស្រា បារី ៥ ដើម និងកាបូបដែលគួរអោយសង្ស័យចំនួន ៥ អាចមើលឃើញ នៅក្នុងរូបផងដែរ។
គណនីដែលបានបង្ហោះព័ត៌មាននេះឡើងវិញ បានបញ្ជាក់ថាមានការសន្និដ្ឋានថា កាបូបនោះមានផ្ទុកសារធាតុញៀន។ បើនេះជាការពិត វានឹងជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើភាគីពាក់ព័ន្ធ។ បន្ទាប់ពីនោះ អ្នកនិយមលេងអ៊ីនធើណែតក៏បានលាតត្រដាង ពីក្មេងស្រីដែលពាក់ព័ន្ធដែរ។ ម្នាក់ក្នុងចំណោមពួកគេ មានឈ្មោះ Miu គឺជាអ្នកគាំទ្ររបស់ Doyoung សមាជិក NCT ។ នាងមិនត្រឹមតែ Tag គាត់នៅក្នុង Profile របស់នាងទេ ថែមទាំងមានរូបថតថតជាមួយ Poster របស់គាត់នៅលើគណនីរបស់នាងទៀតផង។
ក្មេងស្រីម្នាក់ទៀតក្នុងចំណោមក្មេងស្រីផ្សេងទៀត ត្រូវបានគេនិយាយថាជាអ្នកគាំទ្ររបស់ NCT’s Mark ។ នៅក្នុងរូបថតប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលបានបង្ហោះដោយនាង កាតរូបថតរបស់ Mark អាចត្រូវបានគេមើលឃើញ។ នាងក៏ត្រូវបានគេប្រទះឃើញ នៅក្នុងការប្រគុំតន្ត្រីរបស់ពួកគេផងដែរ។
ក្មេងស្រីទីមួយថែមទាំងបានបង្ហោះរូបថតអេក្រង់ នៃការសន្ទនា KakaoTalk ដែលត្រូវបានចោទប្រកាន់ជាមួយ Johnny ដែលការនិយាយមានដូចជា ៖
Miu ៖ “គឺ Miu! Oppa ថ្ងៃនេះសប្បាយណាស់ តោះលើកក្រោយផឹកម្ដងទៀត”
Johnny ៖ “ខេខេខេ ផ្ញើសារមកខ្ញុំ”
Miu ៖ “ពេលណាទៅជប៉ុនលើកក្រោយ? ហេហេ”
Johnny ៖ “ថ្ងៃទី ៨ ខែមីនា”
Miu: “អូ! តោះជួបគ្នា។ ហេហេ”
នៅពេលពិនិត្យមើលកាលវិភាគផ្លូវការរបស់ NCT 127 ពួកគេពិតជាបានហោះហើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី 8 ខែមីនា ខណៈដែលពួកគេមានការប្រគុំតន្ត្រី នៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2024។ ការចោទប្រកាន់នេះបានរីករាលដាលយ៉ាងទូលំទូលាយ ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ជាមួយនឹង tweets ពាក់ព័ន្ធជាច្រើនបានឈានដល់ការចូលមើលរាប់លានដង។ គណនីដំបូងដែលបានបង្ហោះការចោទប្រកាន់ឡើងវិញ គឺ @lv999_V ចាប់តាំងពីពេលនោះមក ក៏ត្រូវបានដកចេញផងដែរ ដោយសារតែមានរបាយការណ៍ជាច្រើនពីអ្នកគាំទ្រ។
ទោះបីជាបញ្ហានៅតែត្រូវស៊ើបអង្កេតក៏ដោយ វាហាក់ដូចជាមនុស្សជាច្រើន បានគិតនិងវិភាគទទៅលើបញ្ហានេះរួចហើយ។ យ៉ាងណាមិញ ផលិតកម្ម SM Entertainment មិនទាន់ឆ្លើយតប ទៅនឹងការចោទប្រកាន់នេះនៅឡើយទេ។
ប្រភព៖ Koreaboo