ទម្ងន់មែន តែ Mommy សម័យថ្មី Daa Dao ថតរូបថ្មីស្អាតស៊ិចស៊ីញ៉ាក់

Entertainments

មនុស្សជាច្រើនពិតជាបានស្គាល់រួចមកហើយ អំពីតារាម៉ូដែលស្រី ដាដាវ ដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងមានភាពប៉ិនប្រសប់ខ្លាំង ក្នុងការរកនឹកស្ទាយម៉ូដសម្លៀកបំពាក់ ព្រមទាំងស្ទាយថតរូបថ្មីៗស្អាតៗប្លែកៗ។

គួររំលឹកផងដែរ ក្រោយពេលដែលភ្ទាប់ពាក្យអស់រយៈពេលជិត ២ឆ្នាំ ដាដាវ និងគូដណ្តឹងបានដឹកដៃគ្នាធ្វើការរកលុយ និងបានបង្ហាញភាពផ្អែមល្អែមជារឿយៗនៅតាមបណ្តាញសង្គម យ៉ាងណាមិញ ពេលនេះតារាស្រីរូបនេះ ក៏កំពុងតែមានដំណឹងល្អ ព្រោះមានចំណងដៃដ៏ផ្អែមល្ហែមមួយគឺ ការពពោះកូនដំបូងរបស់នាង។

អ្វីដែលកាន់តែពិសេសនោះគឺ កាលពីម្សិលមិញនេះ ដាដាវ បានធ្វើការបង្ហោះវីដេអូមួយដែលបង្ហាញពីនាងកំពុងថតរូបសម្រាប់ផលិតផលរបស់ខ្លួន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះគឺ ភាពស្រស់ស្អាត ស៊ិចស៊ីរបស់នាងក្នុងការស្លៀកពាក់ និងការផាត់មុខ បើទោះបីជាពេលនោះតារាម៉ូដែលល្បីរូបនេះ កំពុងពពោះកូនដំបូងបាន ២ខែក៏ដោយ ក៏នៅតែស្អាត ខ្វង់ ទាក់ទាញមិនធម្មតា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង