នៅពីក្រោយមនុស្សស្រីជោគជ័យ ក៏តែងតែមានស្វាមីល្អម្នាក់ដែរ

Vachana-Website-News3-Entertainment-Ad-copy

Ruco Chan ធ្វើជាគាំទ្រប្រពន្ធយ៉ាងពេញក្នុងការបណ្តាក់ទុនផលិតផលថ្មីសាប៊ូធម្មជាតិ ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នៃផ្សារទំនើប Kowloon Tong ដែលជាកន្លែងចែកចាយ និង ផ្សព្វផ្សាយផលិតផលថ្មីរបស់ Phoebe។ 

នៅក្នុងពេលនោះដែរ ប្រពន្ធរបស់ Ruco Chan បានចែករំលែកថា ដោយសារតែកូនស្រីរបស់ខ្លួនមានជំងឺត្រអកនៅលើដៃនៅពេលមានអាយុប្រហែលជា ២ឆ្នាំ ទើបធ្វើឲ្យនាងខិតខំស្វែងរកកាព្យាបាលពីវេជ្ជបណ្ឌិតលោកខាងលិច ថែមទាំងធ្វើការស្រាវជ្រាវពិសោធធ្វើប្រទាលកន្ទុយក្រពើដោយខ្លួនឯង ដោយប្រើសារធាតុចម្រាញ់ពី Marigold ដែលអាចជួយព្យាបាលជំងឺនេះបាន។

មូលហេតុដែលកាន់តែធ្វើឲ្យ Phoebe សម្រេចចិត្តបណ្តាក់ទុនលើផលិតផលថ្មីនេះ គឺដោយសារតែ វាមានប្រសិទ្ធិភាពជួយដល់ Ruco នៅពេលដែលគាត់កើតជំងឺស្បែករបកក្រហមបន្ទាប់ពីការថតក្រោមកម្តៅថ្ងៃខ្លាំងពេក ហើយជាដំបូងគឺផលិតសម្រាប់ប្រើប្រាស់ និង តិចតួចបំផុតសម្រាប់លក់តាមរយៈ អ៊ីនធឺណែត និង Fan club របស់ Ruco Chanតែប៉ុណ្ណោះ។

ចុងក្រោយ Phoebe បានសារភាពថាការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់នាងគឺជាអ្វីមួយដែលមិនធ្លាប់មាននៅក្នុងចិត្តរបស់នាងនោះទេ ប៉ុន្តែ ដោយមានការលើកទឹកចិត្ត និងជួយជ្រោមជ្រែងថវិកាចម្បងពីស្វាមីរបស់ខ្លួន  ព្រមទាំងបង្ហាញពីសារៈសំខាន់នៃផលិតផលរបស់នាង អាចជួយដល់កុមារ និងមនុស្សពេញវ័យផ្សេងទៀតដែលជួបប្រទះបញ្ហាដូចគ្នានោះ ទើបធ្វើឲ្យនាងហ៊ានបើកអាជីវកម្មនេះលើទីផ្សារតែម្តង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង