ប្លែកទៀត! នៅជប៉ុនគ្រាន់តែដុំបាយដែលលុញដោយក្លៀកមនុស្សត្រូវបានលក់ក្នុងតម្លៃយ៉ាងខ្ពស់

Vachana-Website-News-LUMEN-Ad-1

ថ្មីៗនេះ នៅប្រទេសជប៉ុន អាហារថ្មីៗដែលយកគ្រាប់បាយ Onigiri ទៅលុញនឹងក្លៀករបស់មនុស្សស្រីកំពុងទទួលបានការចាប់អារម្មណ៍មិនធម្មតានៅលើបណ្តាញសង្គម។

គួរបញ្ជាក់ដែរថា គ្រាប់បាយដែលប្រើក្លៀកមកធ្វើនេះ បានលក់ក្នុងភោជនីយដ្ឋានមួយចំនួន ដែលដាក់តម្លៃយ៉ាងខ្ពស់លើសពី 10 នៃតម្លៃបាយធម្មតា។

ទន្ទឹមនឹងនេះ វិធីសាស្រ្តដ៏ពិសេសនេះ ក៏បានក្លាយជាការពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននាំមកនូវការកែប្រែថ្មីចំពោះវប្បធម៌អាហារជប៉ុន។

មិនតែប៉ុណ្ណោះ មុនពេលចាប់ផ្តើមដំណើរការ ធ្វើអាហារមួយប្រភេទនេះ គ្រឿងផ្សំ និង ផ្នែករាងកាយទាំងអស់ដែលប៉ះនឹងអាហារនោះ ត្រូវបានឆ្លងកាត់ការសម្លាប់មេរោគយ៉ាងហ្មត់ចត់ បន្ទាប់មក ចុងភៅ​​ប្រើ​ក្លៀក​ជំនួស​ដៃ​ដើម្បី​ធ្វើ​បាយទាំងនោះឲ្យធ្វើជាបាល់។ ​

ប៉ុន្តែទោះជាយ៉ាងណា ក៏កែច្នៃម្ហូបបែបនេះ ក៏ធ្វើឲ្យមានការពិភាក្សាយ៉ាងក្តៅគគុកចំពោះបញ្ហានេះផងដែរ ដោយមានអ្នកខ្លះមិនហ៊ានបរិភោគឡើយ ដោយពួកគេនិយាយថា វាអាចជាអាហារដែលមានគុណភាព ប្រសិនបើពួកគេធ្វើដោយអនាម័យ និង មិនប៉ះពាល់ដល់សុខភាព ។

ប្រភព ៖ SCMP.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង