ផលិតកម្មឆ្លើយតបទាក់ទងនឹង Hani សមាជិកក្រុម EXID នឹងរៀបការជាមួយមិត្តប្រុស ក្នុងខែកញ្ញា ខាងមុខ

Entertainments-LUMEN

Hani សមាជិកក្រុម EXID និងមិត្តប្រុសជាគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ត Yang Jae Woong ត្រូវបានគេរាយការណ៍ថានឹងរៀបការនៅខែកញ្ញា ខាងមុខនេះ។

យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Kyunghyang បានឱ្យដឹងថា Hani និង Yang Jae Woong នឹងរៀបការនៅខែកញ្ញា។ របាយការណ៍​របស់​ពួក​គេ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​រៀប​ការ​ហើយ និង​កំពុង​រៀប​ចំ​សម្រាប់​ពិធី​មង្គល​ការ ដោយ​មាន​ការជួនពរ​ពី​ក្រុម​គ្រួសារ​ទាំង​សង​ខាង។

ត្រលប់ទៅខែមិថុនា ឆ្នាំ 2022 វាត្រូវបានបញ្ជាក់ថា Hani និង Yang Jae Woong មានទំនាក់ទំនងស្នេហា។ ចាប់តាំងពីពេលនោះមក នាងបានបញ្ចេញរូបថតរួមគ្នាជាមួយមិត្តប្រុសរបស់នាង បង្ហាញពីក្តីស្រលាញ់ និងភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក។

បន្ថែមពីនេះ ផលិតកម្ម Sublime បានបញ្ជាក់ថាពួកគេពិបាកនឹងបញ្ជាក់ទាក់ទងទៅនឹង របាយការណ៏ថា EXID Hani នឹងរៀបការនៅក្នុងខែកញ្ញា ដោយសារតែនេះជាជីវិតបុគ្គល។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង