ភាពស្រស់ស្អាតរបស់ IU សម្រាប់ Gucci ស្អាតប្លែកខ្លាំង ផ្អើលអស់អ្នកគាំទ្រ

Entertainments-LUMEN

តារាចម្រៀង IU ថ្មីៗនេះបានបង្ហាញខ្លួននៅទីក្រុង Milan នៅថ្ងៃទី 13 ខែមករា ឆ្នាំ 2024 ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាក Gucci F/W Menswear Collection ដែលក្នុងនាមជាឯកអគ្គរដ្ឋទូតសកលនៃម៉ាកនេះ នាងត្រូវបានគេអញ្ជើញឱ្យទស្សនាកម្មវិធីនេះផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីរូននេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងពណ៌សក់ថ្មីទាំងស្រុង ហើយនាង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្លួនបាន​ស្វាគមន៍​អ្នក​គាំទ្រ​ដែល​បាន​បង្ហាញខ្លួន​ ដើម្បី​លើកទឹកចិត្ត​និងគាំទ្រ ដល់ទីតាំងកម្មវិធីផ្ទាល់។

ក្នុងនោះ IU បានពាក់សំពត់ស្បែកខ្លីពណ៌ត្នោត និងអាចក្រៅពណ៌ដូចគ្នា រួមជាមួយនឹងសក់ខ្លីពណ៌ផ្កាឈូក បន្ថែមដោយស្បែកជើងកែងពណ៌ក្រហមក្រម៉ៅ ធ្វើឲ្យភាពស្រស់ស្អាតឥតខ្ចោះរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រែកហ៊ោ និងបញ្ចេញមតិសរសើជាច្រើនផងដែរ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង