យោងតាមសារព័ត៌មាន China Press បានដកស្រង់សម្តីរបស់តារាស្រី Charmaine Sheh ដោយនាងបានចែករំលែកជីវិតស្នេហារបស់នាងថា ” ខ្ញុំមិនគិតថា ការមានគ្រួសារ គឺជារឿងចាំបាច់ ឬ ធំដុំឡើយ ព្រោះខ្ញុំកំពុងតែរីករាយ និងរស់នៅដោយមានសុភមង្គល ជាមួយជីវិតរបស់ខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ហើយវាក៏ជាជម្រើសរបស់ខ្ញុំសម្រាប់ជីវិតរបស់ខ្ញុំផងដែរ” ។
តារាស្រីរូបនេះ ក៏បានបញ្ជាក់ផងដែរ នាងមិនប្រញាប់ប្រញាល់រៀបការទេ ព្រោះពេលខ្លះការមានគ្រួសារ ក៏ជាបន្ទុកមួយ ដែលអាចប៉ះពាល់នឹងការងារប្រសិនបើយើងជ្រើសរើសខុស ឬ គ្រាន់តែយកមកដើម្បីបង្គ្រប់កិច្ច។
គួរបញ្ជាក់ដែរថា Charmaine Sheh ចាប់ផ្ដើមអាជីពក្នុងវិស័យខ្សែរភាពយន្តកម្សាន្តក្នុងឆ្នាំ 1997 ហើយទទួលបានភាពលេចធ្លោជាតារាសម្តែងស្រីក្នុងទូរទស្សន៍ TVB ជាមួយនឹងរឿង “War and Beauty” “Beyond the Realm of Conscience” និង “Forensic Heroes II ” ។
ទន្ទឹមនឹងនេះ ក្នុងឆ្នាំ 2023 តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតក្នុងកម្មវិធី TVB Awards ២០២៣ ថែមទៀតផង។
ជាមួយនឹងភាពជោគជ័យ និង ទទួលបានប្រជាប្រិយភាពខ្លាំងក្លាបែបនេះហើយ ទើបតារាស្រីរូបនេះ សម្រេចចិត្តមិនទាន់ខ្វល់ខ្វាយពីជីវិតស្នេហារបស់ខ្លួន។
ប្រភព ៖ HongKong< outlet Znews