កាលពីថ្ងៃទី 29 ខែឧសភា Han So Hee បានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត Dior ដែលប្រារព្ធឡើងនៅទីក្រុង Seongsu-dong ទីក្រុងសេអ៊ូល។ តារាស្រីរូបនេះមើលទៅគួរឱ្យភ្ញាក់ផ្អើលក្នុងរ៉ូបពណ៌ទឹកបៃតងដែលត្រូវបានគេស្គាល់ថាជាម៉ូត Dior’s Dioliviera collection ដែលរចនាដោយនាយកច្នៃប្រឌិត Maria Grazia Chiuri។
លើសពីនេះ ថ្វីត្បិតតែមានរូបរាងឆើតឆាយ និង លេចធ្លោក្នុងកម្មវិធីនោះក៏ដោយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណែត ក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះស្នាមសាក់របស់ Han So Hee ភ្លាមៗ ដោយមនុស្សជាច្រើនបាននិយាយថា ស្នាមសាក់របស់នាងធ្វើឱ្យនាងមើលទៅ “បាត់បង់ភាពថ្លៃថ្នូរជាដើម”។
គួរបញ្ជាក់ដែរថា Han So Hee ត្រូវបានគេស្គាល់ថា ជាតារាស្រីមានសម្រស់គួរឱ្យទាក់ទាញ និងជំនាញសម្ដែងដែលមានភាពប៉ិនប្រសប់ តែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ជាមួយរូបរាង និង Style តែងខ្លួនរបស់នាង។
យ៉ាងណាមិញ ក្រោយពីមានបញ្ហានៃទំនាក់ទំនងស្នេហាមក ថ្មីៗនេះ តារាស្រីរូបនេះ រងការរិះគន់មិនឈប់ឡើយ ដោយថ្មីៗនេះសូម្បីស្នាមសាក់របស់នាង ក៏ធ្វើឱ្យមានការរិះគន់នៅលើបណ្តាញអ៊ីនធើណែតផងដែរ។
ទន្ទឹមនឹងនេះដែរ ការបញ្ចេញមតិការមិនពេញចិត្ត មានចាប់ពីកម្រិតស្រាល ឈានដល់ការរិះគន់ធ្ងន់ៗ ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនសម្ដែងការខកចិត្តដែលស្នាមសាក់នេះមិនស៊ីនឹងសោភ័ណភាពម៉ូដដែលមើលទៅថ្លៃថ្នូរ ក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបែបនេះ។
ប្រភព ៖ All Kpop