រឿង Doctor Slump” របស់ Park Shin Hye នឹងចាក់ផ្សាយនៅថ្ងៃទី 27 ខែមករានេះ

Vachana-Website3-Entertainments-Ad-2

រឿង Doctor Slump ដឹកនាំដោយ Oh Hyun Jong ដែលជាអ្នកដឹកនាំរឿង Weightlifting Fairy Kim Bok Joo និង Find Me in Your Memory ។ រីឯស្គ្រីប ក៏ត្រូវបានសរសេរដោយ Baek Sun Woo និង My Roommate is a Gumiho ផងដែរ។

TBC នឹងចេញផ្សាយរឿង Doctor Slump ដែលសម្តែងដោយ Park Shin Hye និង Park Hyung Sik នៅថ្ងៃទី 27 ខែមករា។ នេះជាលើកទី 2 ហើយដែលអ្នកទាំងពីរធ្វើការជាមួយគ្នាបន្ទាប់ពីមានគម្លាត 10 ឆ្នាំចាប់តាំងពី The Heirs ។ Doctor Slump ក៏ជារឿងដំបូងរបស់ Park Shin Hye ចាប់តាំងពីសំរាលកូនមក។

សាច់រឿងផ្តោតលើការលូតលាស់ និងសេចក្តីស្រឡាញ់របស់តួអង្គសំខាន់ទាំងពីរ ដែលបានលាឈប់ពីការងារជាវេជ្ជបណ្ឌិត ហើយបញ្ចប់ទៅជាអ្នកជិតខាងនៅក្នុងដំបូលផ្ទះតែមួយ។ នៅក្នុង poster តួអង្គ Park Shin Hye និង Park Hyung Sik ត្រូវបានគេឃើញស្លៀកឯកសណ្ឋានសិស្ស ដោយ​សារ​អ្នក​ទាំង​ពីរ​ជា​អតីត​គូ​ប្រជែង​នោះ ចំណង​ជើង​បាន​សរសេរ​ថា “ពិភពលោក​មិន​អាច​មាន​ព្រះ​អាទិត្យ​ពីរ ក៏​ដូច​សាលា​រៀន​គឺមិន​អាច​មាន​ជ័យ​លាភី​លេខ​មួយ​បាន​ពីរ​នាក់​នោះ​ទេ”។ចូលមកដល់

តួអង្គ Park Shin Hye ធ្វើការជាអ្នកប្រើថ្នាំសន្លប់។ជាមួយទេពកោសល្យ ភាពវៃឆ្លាតខ្លាំងរបស់នាង ព្រមទាំងការស៊ូសិក្សាយ៉ាងលំបាក ហើយនាងបានក្លាយជាវេជ្ជបណ្ឌិតម្នាក់។ ដោយមើលទៅជីវិតនាង មាន​តែ​ការងារ និង​ការ​សិក្សា នាង​ក៏​សម្រេច​ចិត្ត​ផ្លាស់​ប្តូររឿងមួយចំនួន។

ឯចរិតរបស់ Park Hyung Sik តែងតែជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការសិក្សានោះ បន្ទាប់ពីសិក្សានៅសាលាវេជ្ជសាស្ត្រកំពូលក្នុងប្រទេស គាត់បានក្លាយជាគ្រូពេទ្យវះកាត់កែសម្ផស្សដ៏ពេញនិយមម្នាក់។ ជីវិត​របស់​គាត់​ដំណើរ​ការ​យ៉ាង​រលូន​រហូត​ដល់​ជួប​ឧបទ្ទវហេតុ​វេជ្ជសាស្រ្ដ​ដ៏​អាថ៌កំបាំងមួយ។ នៅពេលដែលគាត់បានជួបតួអង្គ Park Shin Hye ម្តងទៀត ពួកគេបានលង់ចិត្តគ្នាទៅវិញទៅមក ហើយទំនាក់ទំនងស្នេហាបានរីកដុះដាលឡើង។

ចង់ដឹងថាសាច់រឿងទៅជាបែបណាទៀត ដូច្នេះហើយកុំតាមដានទស្សនា ខ្សែភាពយន្តភាគកូរ៉េនេះណា ដោយសារគ្រាន់តែឃើញ trailer ក៏ឡូយដែរ។

ប្រភព ៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង