រឿង “Got a Crush On You”របស់ Xu Kaicheng ត្រូវចាក់ផ្សាយស្ងាត់ៗ បន្ទាប់ពីមានរឿងអាស្រូវ

Vachana-Website-News5-Entertainment-Ad-copy

Xu Kaicheng បានក្លាយជាតារាដែលមានប្រជាប្រិយភាពបន្ទាប់ពី 2019’s Well-Intended Love បានក្លាយរឿងដែលពេញនិយមយ៉ាងខ្លាំងនៅលើ Netflixផងដែរ ។ 

ប៉ុន្តែនៅឆ្នាំ 2022 Xu Kaicheng ត្រូវបានចោទប្រកាន់ថាជាអ្នកបោកប្រាស់ ដោយអតីតមិត្តស្រីរបស់គាត់ឈ្មោះ Crystal Zhang Tianai ។ លើសពីនេះ Crystal លោក Xu Kaicheng បានជាប់ក្នុងបញ្ជីខ្មៅភ្លាមៗ បើទោះបីជាមានការសុំទោសជាសាធារណៈក៏ដោយ។ 

ក្នុងពេលនោះដែរ Gulinazha បានបង្ហោះនៅលើបណ្តាញសង្គមដោយអះអាងថានាងមិនបានដឹងពីទំនាក់ទំនងរបស់គាត់ជាមួយ Crystal ហើយថានាងគឺជាជនរងគ្រោះថែមទៀតផង។

ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ដោយសារតែមានរឿងអាស្រូវបោកប្រាស់របស់ Xu Kaicheng,ធ្វើឲ្យរឿងGot a Crush on You ដែលជារឿងសម្តែងដោយ Xu Kaicheng ត្រូវបានបញ្ឈប់ពីការផ្សាយអស់រយៈពេលជាងមួយឆ្នាំ។ បន្ថែមពីនេះ ដោយមិនចង់បាត់បង់ការវិនិយោគទាំងស្រុងទៅលើរឿងនេះ ស្ទូឌីយោបានចាក់ផ្សាយវិញដោយស្ងាត់ៗ កាលពីថ្ងៃទី 7 ខែធ្នូ ប៉ុន្តែមិនបើកចំហរ ឬ មានការផ្សព្វផ្សាយព័ត៌មានណាមួយឡើយ។ 

ប្រភព៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង