រំជួលចិត្តពេក Hanni សមាជិក NewJeans យំចំពោះមុខហ្វេនកំឡុងពេល Live Fancall តែម្តង

Entertainments-LUMEN

ថ្មីៗ​នេះ Hanni សមាជិក​ក្រុម NewJeans មាន​អារម្មណ៍​រំជួល​ចិត្ត ​ជាមួយ​នឹង​អ្នក​គាំទ្រ​ម្នាក់​ ដែល​ធ្វើ​ឱ្យ​នាង​ស្រក់​ទឹក​ភ្នែកភ្លាមៗតែម្តង ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍ fansign តាម​អ៊ីនធើណែត។

ក្នុងនោះ នៅពេលចាប់ផ្តើមគេឃើញអ្នកទាំងពីរ បានស្វាគមន៍គ្នាទៅវិញទៅមក ដោយយ៉ាងស្វាហាប់ វាច្បាស់ណាស់ថា Hanni ស្គាល់អ្នកគាំទ្រម្នាក់នេះពីមុន។

Fan : ខ្ញុំនឹកអ្នក!

Hanni : ខ្ញុំក៏នឹកអ្នកដែរ!

នៅពេលដែលអ្នកគាំទ្របានប្រាប់ Hanni ថានាងចង់ផ្តល់ឱ្យនាងនូវ “ការសារភាព” ពេលនោះ ធ្វើឲ្យ Hanni បានត្រៀមត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ ទោះ​ជា​យ៉ាង​ណា ពេល​ដែល Hanni បាន​ស្តាប់ ទឹក​មុខ​ស្រទន់​របស់​នាង ប្រែទៅជារំជួលចិត្តមួយរំពេច ហើយមិនយូរប៉ុន្មាន នាងស្រក់ទឹកភ្នែកតែម្តង។

ដែលអ្នកគាំទ្របាននិយាយថា “តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​មក យើង​បាន​ជួប​គ្នា​ច្រើន​ដង​ហើយ អ្នកបានផ្តល់ឱ្យខ្ញុំនូវថាមពលជាច្រើន នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។ អ្នកខ្លាំងជាងខ្ញុំបានគិត ដូច្នេះឥឡូវនេះខ្ញុំក៏ចង់ក្លាយជាកម្លាំងចិត្តរបស់អ្នកដែរ។ ទោះហត់យ៉ាងណាក៏ចង់នៅជាមួយអ្នកគ្រប់ពេល។ អ្នក​មិន​ឯកា​ទេ។ ខ្ញុំនឹងនៅទីនោះសម្រាប់អ្នកជានិច្ច”។

ពេលស្តាប់ Hanni ងក់ក្បាលបណ្តើរ ហូរទឹកភ្នែកបណ្តើរ ជាមួយនឹងពាក្យសារភាពល្អៗរបស់អ្នកគាំទ្ររបស់នាង ហើយទោះបីជានាងស្រក់​ទឹក​ភ្នែក​ក្តី តែវា​ច្បាស់​ណាស់​ថា ​ពាក្យ​ថា​កម្លាំងរបស់អ្នកគាំទ្រគឺពិតជា​មាន​ន័យ​ណាស់​ចំពោះ Hanni។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង