លេចលឺថា Sana ជាសមាជិកមានជាងគេក្នុងក្រុម TWICE ស្របពេលទទួលបានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន

Vachana-Website-News-LUMEN-Ad-20

Sana គឺជាសមាជិកស្រីដែលភាពលេចធ្លោជាមួយនឹងរូបរាង ព្រមទាំងសមត្ថភាពរបស់នាងនៅក្នុងក្រុម TWICE ដែលត្រូវបានអ្នកគាំទ្រជាច្រើនបានស្គាល់តាមរយៈចម្រៀង ក៏ដូចជាក្នុងពិភពពាណិជ្ជកម្មជាច្រើនផងដែរ។

ថ្មីៗនេះ តារាស្រីរូបនេះត្រូវបានគេដឹងថាជាសមាជិកស្រីដែលមានជាងគេនៅក្នុងក្រុម ព្រមទាំងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពី Brand ធំៗ ៣ ថែមទៀតក្នុងរយៈពេល ១ឆ្នាំតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី 24 ខែមីនា តារាស្រីរូបនេះបានក្លាយជាឯកអគ្គរដ្ឋទូត Muse ជាផ្លូវការសម្រាប់ YSL Beauty Japan ដោយទាក់ទាញការចាប់អារម្មណ៍ដោយស្ថិតក្នុងទម្រង់សក់ខ្លីពោរពេញដោយមន្តស្នេហ៍ និងទំនុកចិត្តខ្ពស់របស់នាង។

លើសពីនេះទៀត ដើមខែមីនា ឆ្នាំ ២០២៤ នេះ Sana ត្រូវបានប្រកាសជាឯកអគ្គរដ្ឋទូតនៃម៉ាកគ្រឿងសំអាង eSpoir ដែលធ្វើឲ្យអ្នកគាំទ្រដឹងថានាងកំពុងទទួលបានឱកាសការងារជាច្រើនក្នុងឆ្នាំតែមួយ។

នៅមិនទាន់អស់ទេ កាលពីមុន Sana ក៏ធ្លាប់បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រក្នុងនាមជា Brand Ambassador របស់ MISSHA ផងដែរ។

ទន្ទឹមនឹងនេះ បច្ចុប្បន្ន Sana ត្រូវបានគេដឹងថាជាសមាជិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងក្រុម TWICE ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន 3 លានដុល្លារ ដែលធ្វើឲ្យនាងក្លាយជាតារាស្រីម្នាក់ដែលកំពុងពេញនិយមនៅក្នុងវិស័យឧស្សាហកម្មតន្ត្រី និង ពាណិជ្ជកម្មផងដែរ

ប្រភព : Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង