ឃើញជានារីតូចឃ្យូតចឹងទេ តែ Han Ye Seul មានសាច់ដុំស្មាដ៏ Sexy រហូតគេថានាងចាក់បំពេញស្មា

Entertainments-LUMEN

កាលពីថ្ងៃទី 23 កន្លងទៅ Han Ye Seul បានបង្ហោះវីដេអូមួយនៅលើ Channel របស់នាង ជាមួយនឹងចំណងជើងថា “វាកម្លងទៅមួយរយៈហើយដែលខ្ញុំមិនបានហាត់ប្រាណ ដូច្នេះខ្ញុំមានអារម្មណ៍រីករាយ និងហត់នឿយក្នុងពេលតែមួយ ជាអារម្មណ៍ដែលចម្លែក” រួមជាមួយនឹងវីដេអូ​បង្ហាញ​ពី​ការ​ហាត់​ប្រាណ​របស់​នាង ​នៅ​កន្លែង​ហាត់​ប្រាណ។

ក្នុងលំហាត់ប្រាណដែលនាងទាញចុះ ដោយដៃទាំងពីរក្នុងទម្រង់អក្សរ Y គឺមានប្រយោជន៍សម្រាប់ការអភិវឌ្ឍសាច់ដុំស្មា ដៃ និងខ្នង។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូ Han Ye Seul លើកឧបករណ៍យ៉ាងប៉ិនប្រសប់ ដោយបង្ហាញសាច់ដុំ latissimus dorsi ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយមក វីដេអូ​នេះ​បាន​លុប​ចោល​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ ​ពី​អ្នក​លេង​អ៊ីនធើណែត​ដែល​ស្មាន​ថា ​ខ្សែ​ស្មា​ដ៏​មុត​ស្រួច​របស់​នាង ​គឺ​ដោយ​សារ​ការ​ចាក់​បំពេញ​ស្មា។

ជាមួយគ្នានេះដែរ Han Ye Seul បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល កាលពីខែមុននៅថ្ងៃទី 7 តាមរយៈការប្រកាសអាពាហ៍ពិពាហ៍របស់នាង បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល 3 ឆ្នាំ តាមរយៈ Channel ផ្ទាល់ខ្លួនរបស់នាង។ នាង​បាន​ចែករំលែក​ថា “​ខ្ញុំ​បាន​រង់ចាំ​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​ ជាមួយ​អ្នក​ subscribe របស់ខ្ញុំ​។ ខ្ញុំ​មាន​ទំនោរ​នឹង​តាមដាន​នូវ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់ ដូច្នេះ​មិត្ត​ប្រុស​របស់ខ្ញុំ និង​ទីបំផុត​ខ្ញុំ​បាន​ចុះឈ្មោះ​អាពាហ៍ពិពាហ៍​របស់​យើង”។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បី​ឆ្នាំ ​បន្ទាប់​ពី​នាង​បាន​លាតត្រដាង​ពី​ទំនាក់​ទំនង​របស់​នាង​ ជាមួយ​មិត្ត​ប្រុស​ដែល​មាន​វ័យ​ក្មេង​ជាង​ដប់​ឆ្នាំ។ Han Ye Seul ក៏​បាន​ចែក​រំលែក​រូបថត​ នៃ​ការ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ​ស្វាមី ​នៅ​កន្លែង​ដូច​ជា​ទីក្រុង​ប៉ារីស ប្រទេស​បារាំងផងដែរ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង