ស្ងាត់ៗ ដួង ម៉ានិច បញ្ចេញរូបថត Pre Wedding ស្រស់ស្អាតខ្លាំង!

News-&-Entertainment-

មួយរយៈចុងក្រោយនេះ កញ្ញាដួង ម៉ានិច តែងតែបង្ហាញភាពស្និទស្នាលរបស់ខ្លួន ជាមួយនឹងលោក Lyderzy ដែលធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពី តែងតែមិនច្បាស់ និងមានការសង្ស័យជានិច្ចទៅលើទំនាក់ទំនងរបស់អ្នកទាំពីរថា តើអ្នកទាំងពីរពិតជាទាក់ទងគ្នាពិតប្រាកដ ឬក៏យ៉ាងណា?

ស្រាប់តែកាលពីម្សិលមិញនេះ លោក Lyderzy បានបញ្ចេញរូបថតរបស់លោក និងកញ្ញាដួង ម៉ានិច ថត Pre wedding ជាច្រើនសន្លឹកចែកចាយតាមបណ្តាញសង្គម Facebook របស់លោក ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង។

មិនតែប៉ុណ្ណោះ លោក Lyderzy ថែមទាំងបានសរសេរនៅក្នុង Caption ថា “Congratulations to us 🙏Pre wedding Photoshoot 💍Doung Manich – ដួង ម៉ានិច” ដែលនេះកាន់តែបញ្ជាក់ច្បាស់ៗអំពីទំនាក់ទំនងរបស់ពួកគេ ហើយអ្នកគាំទ្រក៏បានចូលរួមសម្តែងការអបអរ និងជូនពរអ្នកទាំងពីរផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង