Hetty Green ជាស្ត្រីម្នាក់ដែលកើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិ និង ជាអ្នកជំនួញមានមុខមានមាត់នៅអាមេរិក។ លើសពីនេះ នាងបានទទួលមរតកពីឪពុកនាងនូវទ្រព្យសម្បត្តិប្រមាណ ៧,៥ លានដុល្លារ។
ជាមួយគ្នានេះដែរ នៅពេលនាងមានអាយុ 21 ឆ្នាំ Hetty Green បានផ្លាស់ទៅរស់នៅទីក្រុង New York ដើម្បីវិនិយោគប្រាក់របស់នាងនៅ Wall Street ហើយត្រូវបានគេហៅថា Wicked Witch of Wall Street.
បន្ថែមពីនេះ Hetty Green បានរៀបការជាមួយនឹងមហាសេដ្ឋីដូចគ្នាដែរ ប៉ុន្តែបែរជាប្រើជីវិតយ៉ាងកំសត់ទៅវិញ។ លើសពីនេះទៀត នាងបានដេរខោក្នុងស្លៀក នៅពេលនាងមានអាយុ១៦ឆ្នាំ ហើយមិនបានប្តូរ ឬទិញពីអ្នកផ្សេងឡើយរហូតដល់ថ្ងៃដែលនាងស្លាប់ ។
មួយវិញទៀត នាងមិនដែលចំណាយលុយមួយកាក់មួយសេនទេ ដូច្នេះហើយបានជាគេនិយាយថា នាងជាស្ត្រីដែលម៉ៅស្វិតម្នាក់ ហើយនាងរស់នៅដោយហូបនំដែលមានតម្លៃត្រឹមតែពីរសេនប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា Hetty បានធ្វើឱ្យកូនប្រុសរបស់នាងកាត់ជើង ព្រោះពេលជើងកូនប្រុសរបស់នាងបាក់ នាងពន្យារពេលព្យាបាល ព្រោះនាងទទូចកុំឱ្យនាងចំណាយប្រាក់ ហើយបន្តរកមើលការព្យាបាលណាដោយមិនគិតថ្លៃ។
ជាចុងក្រោយ Hetty Greene បានស្លាប់នៅឆ្នាំ 1916 នៅអាយុ 81 ឆ្នាំនៅទីក្រុងញូវយ៉ក ហើយត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ថាជា “មនុស្សដែលមានភាពកំណាញ់ និងគំរិះបំផុតនៅក្នុងពិភពលោក”។
ទន្ទឹមនឹងនេះ មូលហេតុដែលនាងស្លាប់គឺ ដាច់សរសៃឈាមខួរក្បាលដោយសារឈ្លោះជាមួយអ្នកបម្រើស្រីដែលសុំដំឡើងប្រាក់ខែតិចតួច ។
ទោះជាយ៉ាងណាក៏ដោយ Hetty Greene ទទួលម.រ.ណ.ភាព ហើយបន្សល់ទុកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មែន ប៉ុន្តែកូនៗមិនព្រមទទួលមរតកនោះទេ តែកូនៗបែរជាមានចិត្តសប្បុរស យកទ្រព្យសម្បត្តិទាំងនោះបរិច្ចាគទៅកាន់មន្ទីរពេទ្យ។
ប្រភព ៖ Reddit