ស្រឡាញ់គ្នាណាស់ ខួរកំណើត Jennie ឆ្នាំនេះ Rosé បង្ហោះរូបនិងសារបែបនេះ

Entertainments-LUMEN

ជុំវិញពិភពលោក អ្នកគាំទ្រ BLACKPINK កំពុងប្រារព្ធថ្ងៃបុណ្យក្រៅផ្លូវការ សម្រាប់ខួបកំណើតរបស់ Jennie ដែលជាតារាដ៏ស្រស់ស្អាត និងមានទេពកោសល្យបានឈានចូលអាយុ 28 ឆ្នាំនៅថ្ងៃទី 16 ខែមករា នេះ ។

ហើយដើម្បីអបអរឱកាសពិសេសនេះ BLINKs កំពុងផ្ញើសារនៃក្តីស្រឡាញ់ទៅកាន់ Jennie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្នា ប៉ុន្តែមិនមែនមានតែពួកគេទេដែលអបអរ Jennie ក្នុងនោះក៏មាន Rosé ម្នាក់ដែរ ដែលបានចែករំលែករូបថត និងសារដ៏មានន័យសម្រាប់ Jennie នៅក្នុង Instagram story របស់នាង។

តារាស្រីរូបនេះ​បាន​សរសេរ​ថា “ជូនចំពោះ​នារី​ដែល hot ​បំផុត​នៅ​ទីនោះ រីករាយថ្ងៃ JENDAWG!!!!! ខ្ញុំសង្ឃឹមថាអ្នកមានថ្ងៃដ៏អស្ចារ្យបំផុតនៅថ្ងៃនេះ…រីករាយណាស់ដែលបានហៅអ្នកថា unnie ហើយបានធំឡើងជាមួយអ្នកអស់រយៈពេលជាងមួយទសវត្សរ៍! ខ្ញុំសង្ឃឹមថាឆ្នាំនេះ គឺជាឆ្នាំដែលពោរពេញទៅដោយអ្វីគ្រប់យ៉ាងដែលអ្នកតែងតែចង់ធ្វើ ហើយខ្ញុំនឹងតែងតែនៅជិត ឬឆ្ងាយ ធ្វើជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ្នកដែលគាំទ្រអ្នក…នេះជារូបភាពដ៏គួរឲ្យស្រលាញ់របស់ពួកយើង។ Love uuu xxx រីករាយថ្ងៃកំណើតអ្នកស្រលាញ់!!!”។

បើទោះបីជា សមាជិកទាំងអស់របស់ BLACKPINK មានកាលវិភាគមមាញឹកថ្ងៃនេះ ប៉ុន្តែពួកគេតែងតែឆ្លៀតពេលសម្រាប់អ្វីដែលសំខាន់សម្រាប់គ្នាទៅវិញទៅមក។វ

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង