ហ្វេនភ័យមិនស្ទើ ក្រោយឃើញ Rosé មានរូបរាងស្គមខ្លាំង

Entertainments-LUMEN

កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា កន្លងទៅ វីដេអូ​មួយវាប​បង្ហាញ​ពី Rosé ដែលត្រូវ​បាន​គេ​ចែក​ចាយ​តាម​អ៊ីនធើណែត។ ក្នុង​វីដេអូ​នេះ គេ​ឃើញ​តារាស្រី​រូប​នេះ​កំពុង​ថត​គម្រោង ​ដែលមិនទាន់ត្រូវបានចេញផ្សាយ ទោះបីជាអ្នកនិយមលេងអ៊ីនធើណែត និង BLINKs រំភើបចិត្តពេលឃើញ Rosé ក៏ដោយ ក៏មនុស្សជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ចំពោះសុខភាពរបស់តារាស្រីរូបនេះ ដោយសារតែរូបរាងស្លីមខ្លាំងរបស់នាង។

ក្រោយមក វីដេអូរបស់ Rosé ត្រូវបានចែករំលែកទៅកាន់ TikTok ដែលអ្នកប្រើប្រាស់ជាច្រើន បានចង្អុលបង្ហាញថា Rosé ហាក់ដូចជាស្គមជាងធម្មតា ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុខភាពរបស់នាង។ ខណៈពេលដែល Rosé តែងតែមានរាងស្លីម មនុស្សជាច្រើនជឿថា ពេលនេះនាងតូចហើយស្ទើរតែមិនអាចមើលស្គាល់ ដោយមានមហាជនប្រាថ្នាចង់ឱ្យ idol ប្រុងប្រយ័ត្ន ចំពោះសុខភាពរបស់នាងបន្ថែមទៀត។

មនុស្សជាច្រើនសង្ឃឹមថានាងនឹងថែរក្សាខ្លួនឯង និងមិនបង្ខំខ្លួនឯងឱ្យតមអាហារនោះទេ។ គួររំលឹកផងដែរថា នៅឆ្នាំ 2021 ខណៈពេលដែលការផ្សព្វផ្សាយទោល របស់នាងសម្រាប់បទ “On The Ground” Rosé បន្តធ្វើឲ្យមានការព្រួយបារម្ភចំពោះសុខភាពរបស់នាង។ យោងតាមអ្នកនិយមលេងអ៊ីនធើណែត រាងកាយរបស់នាងមើលទៅផុយស្រួយ និងមិនសមាមាត្រ ដោយសារតែជើងរបស់នាងមើលទៅទន់ខ្សោយ។ មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​តារា​ស្រី​រូប​នេះ ដោយ​សារ​តែ​នាង​ធ្លាប់​ស្រក​ទម្ងន់ ហើយ​មិន​ដែល​ឡើង​ទម្ងន់វិញ។

ប្រភព៖ kpopstarz

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង