អ្នកណាមិនលង់! Ahn Hyo Seop សង្ហាហើយ ពូកែមើលថែនារីៗទៀត

Entertainments

តារាសម្តែង Ahn Hyo Seop ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទង្វើដ៏សុភាពបុរសរបស់លោក ចំពោះតារាសម្តែង Lee Sung Kyung ក្នុងកម្មវិធីប្រគល់ពានរង្វាន់ SBS Drama Awards ឆ្នាំ 2023 កន្លងទៅនេះ។

ដែលក្នុងពេលនោះ Lee Sung Kyung បាន​ស្លៀក​រ៉ូប​ពណ៌​ទឺកដោះគោ វាល​​ខ្នង​ជាមួយ​នឹង​ខ្សែ​ចងក​តូច ដែលធ្វើឲ្យ Lee Sung Kyung ពិតជាស្រស់​ឆើតឆាយ និង​សិចស៊ី ក្នុងពេលតែមួយ អ្វីដែលពិសេសនោះគឺ នៅពេលដែល Ahn Hyo Seop ​ឈរ​នៅនាង ហាក់​ដូច​ជា​គាត់បានកត់​សម្គាល់​ឃើញ​អ្វី​មួយ ​ពី​ការ​ស្លៀក​ពាក់​របស់ Lee Sung Kyung។

ដូច្នេះលោកក៏បានដោះស្រាយបញ្ហានោះភ្លាមៗ ដោយលោកបានដោះអាវក្រៅរបស់ខ្លួនយ៉ាង​រហ័ស ហើយយកមកគ្របពីលើស្មារបស់ Lee Sung Kyung ដើម្បីកុំឲ្យតារាស្រីរូបនេះរងា ហើយភ្លាមៗបន្ទាប់ពីលោកធ្វើរឿងនេះ ​អ្នក​គាំទ្រ​បាន​ស្រែកហ៊ោយ៉ាងខ្លាំង ថានេះគឺដូចជាទង្វើរបស់​គូស្នេហ៍ដ៏ដែន​រ៉ូមែនទិក។

ជាពិសេសនោះគឺ ទង្វើមួយនេះរបស់ Ahn Hyo Seop បានទទួលការសរសើជាច្រើនពីចំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជន សម្រាប់ភាពជាសុភាពបុរសរបស់លោក គួររំលឹកផងដែរថា តោះពីជា Ahn Hyo Seop និង Lee Sung Kyung មិនបានសម្តែងជាមួយគ្នាចាប់តាំងពី Dr. Romantic 3 ក៏ដោយ ក៏ពួកគេនៅតែមើលថែគ្នាទៅវិញទៅមកយ៉ាងល្អ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង