3 ចំណុច ដែលអ្នកអាចរៀនបានពីតារាសម្តែងល្បីឈ្មោះ Audrey Hepburn

Vachana-Website-Entertainments-Ad-2-1

Audrey Hepburn កើតនៅថ្ងៃទី 4 ខែឧសភា ឆ្នាំ 1929 នៅ Ixelles ទីក្រុង Brussels ប្រទេសបែលហ្សិក គឺជាតារាស្រីដែលត្រូវបានមនុស្សគ្រប់គ្នា ចាត់ទុកថាមានសម្រស់ស្រស់ស្អាត និង មានមន្តស្នេហ៍នៅសតវត្សទី១៩។ 

តារាសម្តែងដែលមានដើមកំណើតបែលហ្ស៊ិករូបនេះបានហ្វឹកហាត់រាំរបាំបាឡេនៅទីក្រុង Amsterdam ហើយបានចាប់ផ្តើមអាជីពជាតារាម៉ូដែល និងជាតារាសម្តែងផងដែរ។ ដោយមានភាពទន់ភ្លន់ និង ទាក់ទាញ គួបផ្សំជាមួយសម្រស់ស្រស់ស្អាត និងសមត្ថភាពប្លែកពីតារាស្រីផ្សេងទៀត   នាងក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងភាពយន្ត​ហូលីវូដមួយគឺ Roman Holiday (1953)។ 

ក្រោយមកភាពយន្ត​នេះ​បាន​ក្លាយ​ជា​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដែលធ្វើឲ្យ នាង​បាន​ឈ្នះ​ពានរង្វាន់​អូស្ការ​ជា​តារា​សម្ដែង​ឆ្នើមថែមទៀត។ ៣ ចំណុចរបស់តារាស្រីរូបនេះ គឺជាចំណុចដែលមនុស្សស្រីគ្រប់រូបគួរតែរៀនតាម ៖

១. ក្លាហានដើរតាមក្តីស្រមៃ

Audrey Hepburn មានបំណងប្រាថ្នាកើតមកដើម្បីធ្វើជាតារា ទើបនាងខិតខំស្វែងរកគោលដៅរបស់ខ្លួនតាំងពីនាងនៅវ័យក្មេងមកម្ល៉េះ រហូតដល់នាងក្លាយជាតារាបង្ហាញម៉ូតដ៏អស្ចារ្យបំផុតរបស់ហូលីវូដ។ នេះបង្ហាញថា មិនថាអ្នកជានរណា អ្នកក៏អាចសម្រេចគោលដៅរបស់ខ្លួនបានដែរ ឲ្យតែអ្នកក្លាហានបញ្ចេញសមត្ថភាពឲ្យអ្នកគ្រប់គ្នាឃើញ នោះហើយជាស្ពានឈានទៅរកគោលដៅរបស់អ្នក។

២. ភាពស្រស់ស្អាតពិតមិនមែនស្ថិតលើសម្រស់

Audrey Hepburn បាននិយាយថាភាពស្រស់ស្អាតរបស់មនុស្សស្រីពិតប្រាកដ មិន មែនស្ថិតនៅលើទម្រង់មុខ និងសម្លៀក​បំពាក់​នោះទេ ប៉ុន្តែ​សម្រស់​ពិត​របស់​មនុស្ស​ស្រី​ត្រូវ​បាន​ឆ្លុះ​បញ្ចាំងតាមរយៈ ចរឹកលក្ខណៈ និង អាកប្បកិរិយាដែលមានទៅកាន់អ្នកដទៃ។ មនុស្សស្រីដែលមានទឹកចិត្តបរិសុទ្ធ សម្តីទន់ភ្លន់ ចេះឱនលំទោន និង សុភាពរាបសារ គឺស្រស់ស្អាតណាស់ទៅហើយ មិនចាំបាច់ទាល់តែមានមុខមាត់ស្រស់ស្អាត ទើបមានមន្តស្នេហ៍ និង ភាពទាក់ទាញនោះទេ។ ត្រង់ចំណុចនេះបានបង្ហាញថា ទោះបីជា Audrey Hepburn មានរូបសម្រស់ស្រស់ស្អាត និង ភាពទាក់ទាញខ្លាំងប៉ុណ្ណា ក៏តារាស្រីរូបនេះនៅតែដាក់ខ្លួន និងតែងតែបង្ហាញពីសមត្ថភាព និងភាពស្រស់ស្អាតចេញពីចិត្តរបស់នាង ទៅគាន់មនុស្សជាច្រើនជាជាងប្រើសម្រស់ដែលនាងមាន។

៣. រៀនផ្តល់សុភមង្គលឲ្យខ្លួនឯង

Audrey Hepburn បាននិយាយថា គ្មានរបស់អ្វីសំខាន់ជាងការដែលធ្វើឲ្យខ្លួនឯងរស់នៅក្នុងស្នាមញញឹម និង ភាពរីករាយមួយពិតប្រាកដឡើយ។ មិនថាអ្នកជាមនុស្សជោគជ័យ និងល្បីល្បាញខ្លាំងប៉ុណ្ណា ក៏អ្នកនៅតែត្រូវផ្តល់សុភមង្គលដ៏តូចមួយសម្រាប់ខ្លួនឯងដែរ។ ដូច្នេះ ហើយមិនថាអ្នកជួបរឿងស្មុគស្មាញកម្រិតណា ត្រូវតែមានសង្ឃឹម និង រស់នៅក្នុងជីវិតដែលអ្នកមានឲ្យបានល្អបំផុត។

ទាំងអស់នេះ សុទ្ធតែជាចំណុចល្អៗដែលដកស្រង់ចេញពី Quotes របស់តារាស្រីដែលល្បីឈ្មោះមួយរូបនេះ។ ជាក់ស្តែងអ្នកត្រូវចាំ មិនថាអ្នកជានរណា មានមុខមាត់បែបណា មានគោលដៅខ្ពស់ប៉ុណ្ណា ត្រូវចាំថាកុំភ្លេចឲ្យខ្លួនឯងសប្បាយចិត្ត និង រស់នៅដោយមានសុភមង្គល ទើបអ្នកជាក្តីសុខពិតប្រកដ។

កែសម្រួលដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង