Adan Canto តារាហូលីវូដតួសម្ដែង X-man បានមរណៈភាពហើយ

News

កាលពីព្រឹកថ្ងៃទី 10 មករា 2024 នេះ កាសែតបរទសជាច្រើនចេញផ្សាយថា តារាសម្ដែងប្រចាំហូលីវូដដ៏ល្បីលោក Adan Canto ដែលតួសម្ដែងដ៏ល្បីល្បាញក្នុងរឿង The Cleaning Lady និង Designated Survivorបានទទួលមរណៈភាពហើយនៅក្នុងវ័យ 42 ឆ្នាំ។

ក្នុងនោះ Canto បានស្លា.ប់ ដោយសារជំងឺមហារីកពោះវៀនធំ នេះបើយោងតាមកាសែតបរទេសបានចេញផ្សាយ ហើយការស្លា.ប់របស់តារារូបនេះធ្វើឱ្យមិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រតក់ស្លុត និងសោកសៅយ៉ាងខ្លាំង នេះក៏ព្រោះ Adan បានព្យាយាមលាក់ជំងឺមហារីកនេះពីអ្នកគាំទ្រ អស់ជាច្រើនឆ្នាំមកហើយ។

មរណៈភាពរបស់ Adan នេះ បានបន្សល់ទុកប្រពន្ធរបស់លោកឈ្មោះ Stephanie Ann Canto និងកូនតូចៗពីរនាក់មានឈ្មោះថា Roman Alder អាយុ ៣ ឆ្នាំកន្លះ និង Eve Josephine អាយុ 1 ឆ្នាំកន្លះ រស់នៅលែងមានភាពកក់ក្ដៅ ក៏ព្រោះបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់។

គួរំលឹកផងដែលថា Adan Canto កើតនៅប្រទេសម៉ិកស៊ិក ហើយបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាផ្លូវការក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង រហូតដល់ឆ្នាំ 2009 លោកបានឈានជើងចូលសម្ដែង និងទទួលបានតួនាទីដំបូងនៅស្រុកកំណើត រួចក៏ទទួលបានភាពល្បីល្បាញបន្តិចម្តងៗ ជពិសេសគឺរឿង X-Men Days of Future Past, Narcos និង The Cleaning Lady ជាដើម។

ប្រភព៖ latimes

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង